- 2022-10-07 11:09:47
- បាល់ទាត់
មកស្គាល់កីឡាករវ័យក្មេងឆ្នើមៗ នឹងចូលរួមកំពូលព្រឹត្តិការណ៍ World Cup ២០២២ ជាលើកដំបូង
- 2022-10-07 11:09:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កីឡាករវ័យក្មេងឆ្នើមៗ នឹងចូលរួមកំពូលព្រឹត្តិការណ៍ World Cup ២០២២ ជាលើកដំបូង
ចន្លោះមិនឃើញ
ខាងក្រោមនេះជាកីឡាករវ័យក្មេងឆ្នើមៗទាំង១០រូប ដែលនឹងចូលរួមក្នុងកំពូលព្រឹត្តិការណ៍ World Cup ជាលើកដំបូង ពោលគឺក្នុងប្រកួត World Cup 2022 នៅប្រទេសកាតា ដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះតែម្ដង៖
១. Vinicius Jr៖ ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល វ័យ២២ឆ្នាំ កំពុងលេងឲ្យ Real Madrid មានតម្លៃខ្លួន១២០លានអ៊ឺរ៉ូ។
២. Pedri៖ ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ វ័យ១៩ឆ្នាំ កំពុងលេងឲ្យ Barcelona មានតម្លៃខ្លួន៩០លានអ៊ឺរ៉ូ។
៣. Jude Bellingham៖ ខ្សែបម្រើជម្រើសជាតិអង់គ្លេស វ័យ១៩ឆ្នាំ កំពុងលេងឲ្យ Dortmund មានតម្លៃខ្លួន៩០លានអ៊ឺរ៉ូ។
៤. Phil Foden៖ ខ្សែបម្រើជម្រើសជាតិអង់គ្លេស វ័យ២២ឆ្នាំ កំពុងលេងឲ្យ Man City មានតម្លៃខ្លួន៩០លានអ៊ឺរ៉ូ។
៥. Dusan Vlahovic៖ ខ្សែប្រយុទ្ធជម្រើសជាតិស៊ែប៊ី វ័យ២២ឆ្នាំ កំពុងលេងឲ្យ Juventus មានតម្លៃខ្លួន៨៥លានអ៊ឺរ៉ូ។
៦. Jamal Musiala៖ ខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ វ័យ១៩ឆ្នាំ កំពុងលេងឲ្យ Bayern Munich មានតម្លៃខ្លួន៨០លានអ៊ឺរ៉ូ។
៧. Aurelien Tchouameni៖ ខ្សែបម្រើជម្រើសជាតិបារាំង វ័យ២២ឆ្នាំ កំពុងលេងឲ្យ Real Madrid មានតម្លៃខ្លួន៨០លានអ៊ឺរ៉ូ។
៨. Federico Valverde៖ ខ្សែបម្រើជម្រើសជាតិអ៊ុយរ៉ូហ្គាយ វ័យ២៤ឆ្នាំ កំពុងលេងឲ្យ Real Madrid មានតម្លៃខ្លួន៨០លានអ៊ឺរ៉ូ។
៩. Antony៖ ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល វ័យ២២ឆ្នាំ កំពុងលេងឲ្យ Man Utd មានតម្លៃខ្លួន៧៥លានអ៊ឺរ៉ូ។
១០. Rafael Leao៖ ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ វ័យ២៣ឆ្នាំ កំពុងលេងឲ្យ AC Milan មានតម្លៃខ្លួន៧០លានអ៊ឺរ៉ូ៕