• 2022-10-06 03:10:28
  • បាល់ទាត់

មួយ​គ្រាប់​នេះ​របស់ Messi ជា​ការ​យល់​ចិត្ត​គ្នា​បំផុត​ជាមួយ Mbappe និង Neymar

  • 2022-10-06 03:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Lionel Messi រក​បាន​មួយ​គ្រាប់​ជួយ Paris St-Germain ប្រកួត​ស្មើ​​គ្នា​​ជាមួយ Benfica ១-១ បន្ត​ភាព​មិន​ទាន់​ចាញ់​នៅ​ក្របខណ្ឌ Champions League។

Messi ជា​អ្នក​បើក​ឆាក​រក​បាន​គ្រាប់​ឲ្យ PSG បន្ទាប់​ពី​លេង​ស៊ីសង្វាក់​​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​​មិត្តរួម​ក្រុម Neymar និង Kylian Mbappe។ Messi បាន​ព្យាយាម​អូស​បាល់​ពី​ស្លាប​ខាង​ស្ដាំ រួច​បន្ត​បោះ​ឲ្យ Mbappe និង​បះ​ត​ឲ្យ Neymar មុន​ពេល​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ទាត់​កោង​បញ្ចូល​ទី​យ៉ាង​ស្អាត។

យ៉ាងណាមិញ មុន​បញ្ចប់​វគ្គ​ទី​មួយ​​ កីឡាករ Danilo Pereira ​របស់ PSG បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង ជួយ Benfica តាម​ស្មើ​ ១-១។ លទ្ធផល​នេះ​បាន​បន្សល់​រហូត​ដល់​ចប់​ការ​ប្រកួត ធ្វើ​ឲ្យ PSG បន្ត​ឈរ​កំពូល​តារាង​ពូល H មាន​៧​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​ពីរ Benfica៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់