• 2022-10-05 12:36:33
  • ព័ត៌មាន

Bayern បង្កើត​កំណត់ត្រា​ថ្មី​នៅ​ UCL ដោយ​មិន​ដែល​ចាញ់​ក្នុង​វគ្គ​ចែក​ពូល​រយៈពេល​ ៥ឆ្នាំ

  • 2022-10-05 12:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ UEFA Champions League ដោយ​ក្លឹប​មួយ​នេះ​ លេង​មិន​ដែល​ចាញ់​ក្នុង​វគ្គ​ចែកពូល​អស់​រយៈពេល​ ៥ឆ្នាំ​មក​ហើយ។

បន្ទាប់​ពី​យក​ឈ្នះ​ក្លឹប​ឆេក Viktoria Plzen ក្នុង​កីឡដ្ឋាន​ Allianz Arena កាល​ពី​យប់​ថ្ងៃ​អង្គារ ក្លឹប​យក្ស​អាល្លឺម៉ង់​មួយ​នេះ​បាន​ក្លាយ​ជា​ក្លឹប​ដំបូង​គេ​ក្នុង Champions League ដែល​លេង​មិន​ដែល​ចាញ់​សោះ​ចំនួន ៣១ប្រកួត​ជាប់ៗ​គ្នា។ ចំណោម​ ៣១ប្រកួត​នេះ Bayern លេង​ស្មើ​តែ ៣ប្រកួត​ប៉ុណ្ណោះ ដោយ​ ២៨ប្រកួត​ទៀត​ឈ្នះ​ទាំង​អស់។

Bayern លេង​ចាញ់​លើក​ចុង​ក្រោយ​បង្អស់​គឺ​នៅ​ឆ្នាំ២០១៧ ដោយ​នៅ​កាល​នោះ​ចាញ់​ក្លឹប​បារាំង Paris Saint-Germain ក្នុង​លទ្ធផល ៣-០។

កាល​ពី​មុន កំណត់ត្រា​លេង​មិន​ដែល​ចាញ់​នៅ​ក្នុង​វគ្គ​ចែក​ពូល UCL ត្រូវ​បាន​កាន់​កាប់​ដោយ​ក្លឹប Real Madrid។ ក្លឹប​អេស្ប៉ាញ​មួយ​នេះ លេង​អត់​ចាញ់​សោះ​ចំនួន ៣០ប្រកួត ចាប់​ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៧៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់