- 2022-10-05 01:56:04
- ព័ត៌មាន
ចេញទៅស្រុកអាមេរិកបានប៉ុន្មានខែ Bale បង្កើតប្រេនស្រាបៀខ្លួនឯងតែម្ដង
- 2022-10-05 01:56:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញទៅស្រុកអាមេរិកបានប៉ុន្មានខែ Bale បង្កើតប្រេនស្រាបៀខ្លួនឯងតែម្ដង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធវេលកីឡាករ Gareth Bale បានបង្កើតប្រេនស្រាបៀខ្លួនឯងមួយ កាលពីសប្ដាហ៍មុន ត្រៀមអបអរក្រុមជម្រើសជាតិវេលបានទៅលេងការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតារនាពេលខាងមុខនេះ។
ស្រាបៀ Bale មាន ២ប្រភេទគឺ ប្រភេទស្រាលស្រទន់ Lager និងប្រភេទខ្លាំងចត់ Ale។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal ស្រាបៀនេះមួយដបតម្លៃក្បែរ ២ដុល្លារអាមេរិក។
លោក Bale ធ្លាប់និយាយថា លោកមិនចូលចិត្តគ្រឿងអាល់កុលនោះទេ។ យ៉ាងណាមិញ ការបង្កើតស្រាបៀនេះ លោកសង្ឃឹមថានឹងយកចំណូលដើម្បីជួយទំនុកបម្រុងដល់កីឡាបាល់ទាត់វេល នៅតាមតំបន់ជនបទ។
Bale នៅពេលនេះដែរកំពុងតែរួមរស់ជាមួយក្លឹបអាមេរិក Los Angles FC ក្រោយពីចេញពី Real Madrid នៅពាក់កណ្ដាលឆ្នាំ២០២២នេះ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ក្នុងរយៈពេលជាង ៦០ឆ្នាំហើយ ដែលវេលបានឡើងដល់វគ្គចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup៕