/6336e6382241b_1664542260_medium.jpg)
- 2022-09-30 12:52:43
- បាល់ទាត់
ខ្សែប្រយុទ្ធ Brentford រូបនេះ ឈ្នះពានគ្រាប់បាល់ឆ្នើម PL ប្រចាំខែកញ្ញា
- 2022-09-30 12:52:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធ Brentford រូបនេះ ឈ្នះពានគ្រាប់បាល់ឆ្នើម PL ប្រចាំខែកញ្ញា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Ivan Toney ដែលជាកីឡាកររបស់ក្លឹប Brentford បានឈ្នះពានគ្រាប់បាល់ឆ្នើម Premier League ប្រចាំខែកញ្ញា នៅក្នុងថ្ងៃនេះ។
គ្រាប់បាល់ដែលធ្វើឲ្យកីឡាកររូបនេះឈ្នះពានខាងលើនេះ ជាគ្រាប់បាល់ដែលស៊ុតបណ្តក់ចូល ក្នុងការប្រកួតតទល់នឹង Leeds United កាលពីដើមខែកញ្ញា ដោយពេលនេះ Brentford បានយកឈ្នះ ៥-២។
នៅក្នុងការប្រកួតខាងលើនេះ Toney ក៏បានស៊ុតចូល១គ្រាប់បន្ថែម ក៏ដូចជាស៊ុតប៉េណាំងចូលបាន១គ្រាប់ទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយ ដែលកីឡាកររូបនេះបានឈ្នះពានខាងលើ៕