- 2022-09-30 11:27:45
- បាល់ទាត់
Rashford ឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែកញ្ញា
- 2022-09-30 11:27:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rashford ឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែកញ្ញា
ចន្លោះមិនឃើញ
Marcus Rashford បានឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែកញ្ញា។ នេះបើយោងតាមការប្រកាសរបស់លីគកំពូលនេះនៅក្នុងថ្ងៃនេះ។
នៅក្នុងខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ កីឡាករនេះបានជួយ Manchester United ឲ្យឈ្នះនៅក្នុងក្របខ័ណ្ឌ PL នេះទាំង២ប្រកួតតែម្ដងដោយជួយ Assist ១ដងក្នុងប្រកួតតទល់នឹង Leicester City នូវលទ្ធផលឈ្នះ ១-០ និង Assist ១ដង ស៊ុតចូល២គ្រាប់ក្នុងប្រកួតតទល់នឹង Arsenal នៅក្នុងលទ្ធផល ៣-១។
ក្រោយបានឈ្នះពានខាងលើ Rashford បានសម្ដែងនូវការសប្បាយចិត្ត និងរំភើបយ៉ាងខ្លាំង ដោយបានអរគុណដល់មិត្តរួមក្រុម និងអ្នកគាំទ្រទាំងអស់។
នេះជាលើកទី២ហើយដែល កីឡាករខាងលើឈ្នះពាននេះ ដោយ Rashford បានឈ្នះពានខាងលើជាលើកដំបូងគឺជាពានកីឡាករឆ្នើម PL ប្រចាំខែមករា ឆ្នាំ២០១៩៕