• 2022-09-29 08:02:50
  • បាល់ទះ

ក្ដៅៗ! ហុងលីប្រូ បាន​ចែក​ផ្លូវ​ជាមួយ​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃហើយ!

  • 2022-09-29 08:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ឡេង លាងហុង ឬ​ហុង​លីប្រូ​បាន​ធ្វើ​ការ​ចែក​ផ្លូវ​ជាមួយ​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោកគ្រូ​ អ៊ូ សុផល ។

គ្រូ​បង្គោល​ក្លឹប​ក្រសួង​មហាផ្ទៃរូប​នេះ​បាន​អោយ​ដឹង​ពី​មូលហេតុ​នៃ​ការ​ចាកចេញ​​ថា ដោយសារ​កីឡាករ​ជំនាញ​ការពារ​​ ឡេក លាងហុង មិន​គោរព​វិស័យ​របស់​ក្លឹប​ ពោល​គឺ​ចេញ​លេង​​បាល់ទះ​ក្រៅ​ផ្លូវ​ការ​ដែល​ជា​គំរូ​មិន​ល្អ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ។

តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោកគ្រូ​ដដែល ក្លឹប​ក្រសួង​មហាផ្ទៃ​បាន​អោយ​កីឡាករ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កណ្ដាល​ ហុងលីប្រូ ធ្វើ​កិច្ចសន្យារ​ក្នុង​ការ​មិន​ចេញ​ទៅ​លេង​បាល់ទះ​ក្រៅ​ផ្លូវ​ការ (ស៊ីលុយ) ប៉ុន្តែ​រូប​គេ​មិន​បាន​ធ្វើ​និង​បាន​សម្រេច​ចិត្ត​លា​ឈប​ពី​អាជីព​កីឡាករ​តែ​ម្ដង។

ក្រៅ​ពី​ ឡេក លាងហុង ក៏​មាន​កីឡាករ​ផ្សេង​ទៀត​ដែរ ត្រូវ​បាន​ក្លឹប​ព្រមាន​ណែនាំ​និង​បាន​អោយ​ពួកគេ​ធ្វើ​កិច្ច​សន្យា​មិន​ចេញ​លេង​បាល់​ក្រៅ​ផ្លូវ​ការ​។

លោកគ្រូ​ អ៊ូ សុផល​ បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​ចាកចេញ​របស់លាង​ហុង​​ពី​ក្លឹប​ក្រសួង​មហាផ្ទៃ​នៅ​ពាក់​កណ្ដាល​ទី​បែប​នេះ ប៉ុន្តែ​​លោក​ថា​ធ្វើ​ម៉េច​នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​កូន​ក្រុម​ទៅ​ហើយ​នោះ។ ក្នុង​នាម​ជា​គ្រូ​បង្វឹក​​លលោក​មិន​ចង់​អោយ​កូន​ក្រុម​ណាម្នាក់​​ឈប់​ពាក់​កណ្ដាល​ទី​ឡើយ គឺ​លោក​ចង់​ឃើញ​ពួកគេ​រីក​ចម្រើន​ជាមួយ​ក្លឹប៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់