• 2022-09-28 11:37:51
  • បាល់ទាត់

Evertonថា​ Patterson ត្រូវ​​ព្យាបាល​របួស​ ៥អាទិត្យ​ ក្រោយ​ត្រលប់​ពី​ជួយ​ក្រុម​ជម្រើសជាតិ​ស្កុតឡែន​

  • 2022-09-28 11:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Everton បាន​ធ្វើ​ការ​ប្រកាស​នៅ​ក្នុង​ថ្ងៃ​នេះ​ពី​ ខ្សែការពារ​ឆ្នើម​របស់​ខ្លួន​គឺ​ កីឡាករ​ Nathan Patterson ត្រូវ​សម្រាក​ព្យាបាល​របួស​កជើង​ មិន​បាន​ចូល​រួម​ប្រកួត​ ៤-៥អាទិត្យ​ឯណោះ​ ក្រោយ​ត្រលប់​ពី​ជួយ​ក្រុម​ជម្រើស​ជាតិ​ស្កុតឡែន​ក្នុង​ប្រកួត​ Nations League កន្លង​ទៅ​នេះ​។

កីឡាករ​នេះ​មាន​របួស​មិន​អាច​ជួយ​ជម្រើសជាតិ​ស្កុតឡែន​ តាំង​ពី​កំឡុង​ការ​ប្រកួត​ឈ្នះ​នឹង​ក្រុម​ជម្រើសជាតិ​អ៊ុយក្រែន​ ៣-០ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។

យ៉ាង​ណា​ក្រោយ​ពិនិត្យ​ច្បាស់​លាស់​នៅ​ក្នុង​ថ្ងៃ​នេះ​ Everton ក៏​បាន​លទ្ធផល​​ថា​ គេ​មាន​របួស​ក​ជើង​ ដែល​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​ប្រមាណ​រយៈពេល​១ខែ​ឯណោះ​ ដែល​ត្រូវ​ខក​ខាន​ប្រកួត​ Premier League ជា​ច្រើន​ប្រកួត​ផង​ដែរ​។

នៅ​ក្នុង​រដូវកាល​នេះ​ Patterson ជា​កីឡការ​ដែល​ លោក​ Frank Lampard អ្នកចាត់ការ​ Everton មើល​ឃើញ​សមត្ថភាព​ និង​ដាក់​ចូល​លេង​ក្នុង​ការ​ប្រកួត​ជា​ញឹកញាប់​៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់