• 2022-09-27 11:57:59
  • បាល់ទាត់

Shaw ​ការពារ​ Maguire ក្រោយ​ត្រូវ​បានអ្នក​គាំទ្រ​រិះគន់​ ​ស្នើ​ដក​ឈ្មោះពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​

  • 2022-09-27 11:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Luke Shaw បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ ដើម្បី​ចេញ​មុខ​ការពារ​ ខ្សែការពារ​ Harry Maguire ដែល​ត្រូវ​បាន​អ្នកគាំទ្រ​រិះគន់​ និង​ស្នើ​សុំ​ដក​បេក្ខភាព​មិន​ឲ្យ​ចូល​រួម​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បន្ត​ទៀត​ បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ​ ក្នុង​ប្រកួត​ Nations League សប្ដាហ៍​កន្លង​ទៅ​នេះ​។

នៅ​ក្នុង​ការ​ប្រកួត​ Nations League សប្ដាហ៍​កន្លង​ទៅ​នេះ​ អង់គ្លេស​បន្ត​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ​ ដោយ​ប្រកួត​ចាញ់​នឹង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ ០-១ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ ឆ្នាំ​២០២២ និង​ស្មើ​នឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នូវ​លទ្ធផល​ ៣-៣​ នៅ​ក្នុង​ថ្ងៃ​នេះ​។

ដោយ​សារ​តែ​លទ្ធផល​មិន​ល្អ​បែប​នេះ​ អ្នកគាំទ្រ​បន្ទោស​ជា​ពិសេស​នោះ​គឺ​ Maguire ដោយ​ថា​ទម្រង់​លេង​គេ​មិន​កើត​ និង​សុំ​ឲ្យ​ដក​ចេញ​ពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ តែ​យ៉ាង​ណា​ Shaw បាន​ចេញ​មុខ​ការពារ​ដោយ​លើក​ឡើង​ថា​ Maguire ជា​កីឡាករ​ដ៏​ល្អ​អស្ចារ្យ​រហូត​មក​ មាន​តែ​គេ​ហ្នឹង​ហើយ​ចេញ​រង​កំហុស​ជំនួស​ក្រុម​សព្វបែប​យ៉ាង​ ម្នាក់ៗ​កុំ​ដាក់​បន្ទុក​គេ​ពេក​ យល់​គេ​ផង​ គេ​ក៏​បាន​ជួយ​ក្រុម​បាន​ច្រើន​រហូត​មក​ដែរ​។

ទាក់ទង​​នឹង​លទ្ធផល​មិន​ល្អ​នេះ​ អ្នកគាំទ្រ​ និង​អ្នក​វិភាគ​បាល់ទាត់​មួយ​ចំនួន​បាន​មាន​ការ​មិន​ពេញ​ចិត្ត​នឹង​ក្រុម​មួយ​នេះ​ សម្ដែង​ការ​ព្រួយបារម្ភ​ ក៏​ដូច​ជា​រិះគន់​ និង​មាន​ការ​រំពឹង​ទាប​ចំពោះ​ក្រុម​នេះ​សម្រាប់​ប្រកួត​ World Cup 2022 ដែល​ជិត​មក​ដល់​ខាង​មុខ​នេះ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម