• 2022-09-22 14:01:51
  • បាល់ទាត់

កម្ពុជា​ ចាញ់​ បង់ក្លាដែស​ ក្នុង​លទ្ធផល​ ០-១ ក្នុង​ប្រកួត​មិត្តភាព​ថ្ងៃ​នេះ​

  • 2022-09-22 14:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើសជាតិ​កម្ពុជា​ បាន​ចាញ់​នឹង​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដែស​នូវ​លទ្ធផល​ ០-១ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ MinebeaMitsumi នៅ​ពហុកីឡដ្ឋានមរតកតេជោ​ រាជធានីភ្នំពេញ​ ប្រទេសកម្ពុជា​ ក្នុង​ថ្ងៃ​នេះ​។

ទាំង​តង់​ទី​១​ និង​តង់​ទី​២ នៃ​ការ​ប្រកួត​ខាង​លើ​ ទាំង​កម្ពុជា​ និង​បង់ក្លាដែស​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ដោយ​មាន​ការ​ប្រកួត​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ ដោយ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ខំ​ប្រឹង​អស់​លទ្ធភាព​ក្នុង​ការ​ប្រកួត​។

ជាពិសេស​គឺ​កម្ពុជា​បាន​ខិម​ខំ​បង្កើត​​ឱកាស​ក្នុង​ការ​ស៊ុត​ចូល​ច្រើន​ តែ​ជា​អកុសល​មិន​អាច​ធ្វើ​បាន​ ដោយ​បង់​ក្លាដែស​ខ្លាំង​ខាង​វាយ​បក​ និង​បង្កើត​ឱកាស​ស៊ុត​បាន​ច្រើន​ដូច​គ្នា​ តែ​បង់ក្លាដែស​អាច​រក​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន​១គ្រាប់​ នៅ​នាទី​ទី​២៣ ដោយ​កីឡាករ​ Rakib Hossain ៕

ប្រភពរូបភាព៖ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់