- 2022-09-20 13:58:28
- បាល់ទាត់
ចប់ការប្រកួត! កម្ពុជា ចាញ់ ជប៉ុន ត្រឹមលទ្ធផល ១-៣
- 2022-09-20 13:58:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់ការប្រកួត! កម្ពុជា ចាញ់ ជប៉ុន ត្រឹមលទ្ធផល ១-៣
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិ U23 កម្ពុជា បានចាញ់ក្រុមជម្រើសជាតិ U23ជប៉ុន នូវលទ្ធផល១-៣ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានមរតកតេជោក្នុងថ្ងៃនេះ។
ត្រឹមតង់ទី១ ជប៉ុនបានយកឈ្នះកម្ពុជាក្នុងលទ្ធផល ២-១ ដោយខាងជប៉ុនបានស៊ុតចូលនៅនាទីទី១៤ ដោយកីឡាករ Hiiro Komori រួចក៏កម្ពុជាបានស៊ុតចូលតាមស្មើវិញតាមរយៈការស៊ុតប៉េណាំងទីនៅនាទីទី២៧ នៅកីឡាករ ជួន ចាន់ចាវ យ៉ាងណាជម្រើសជាតិជប៉ុនក៏វាយបកស៊ុតចូល១គ្រាប់បន្ថែមទៀតនៅនាទីទី៣៧ ដោយកីឡាករ Kaito Fujii។
លុះនៅក្នុងតង់ទី២ ជប៉ុនស៊ុតចូល១គ្រាប់ទៀតនៅនាទីទី៦៩ ដោយកីឡាករ Hayato Mizuno។
នៅក្នុងការប្រកួតខាងលើ ក្រុមទាំងពីរមានការប្រកួតប្រជែងខ្លាំង តែយ៉ាងណាកម្ពុជាមិនអាចយកជ័យជនះបាន ដោយខាងជប៉ុនយកឈ្នះ ក្រោយបង្កើតឱកាសស៊ុតចូលបានច្រើន និងមានប្រៀបជាង៕
ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា