• 2022-09-20 02:42:26
  • បាល់ទាត់

ឮ​ថា Xavi ចង់​យក​ Asensio មក Barcelona នៅ​ខែ​មករា​ខាង​មុខ

  • 2022-09-20 02:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona កំពុង​ត្រៀម​​ដេញ​ថ្លៃ​ទិញ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Real Madrid កីឡាករ Marco Asensio មក​កាន់​ទឹក​ដី Camp Nou។

ក្រុម​របស់​លោក Xavi កំពុង​មាន​គម្រោង​បន្ត​ការ​ចំណាយ​របស់​ពួក​គេ​ពេល​ដែល​​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ម្ដង​ទៀត​នៅ​ខែ​មករា​ខាង​មុខ។ Asensio ត្រូវ​បាន​រាយការណ៍​ថា​ជា​​គោលដៅ​មួយ​របស់​អ្នក​ចាត់​ការ​វ័យ​៤២​​ឆ្នាំ។

Asensio នៅ​សល់​កុងត្រា​​តិច​ជាង​មួយ​ឆ្នាំ​​ក្នុង​កិច្ចសន្យា​របស់​គេ​ក្លឹប Madrid។ ហើយ​បើ​តាម​ The Sun កីឡាករ​វ័យ​២៦​ឆ្នាំ​ឆាប់​ៗ​អាច​នឹង​ផ្លាស់​មក​កាន់​ក្លឹប​គូប្រជែង Barcelona។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​មាន​ការ​ទាក់ទង​ផ្ទេរ​​ចេញ​ពី Bernabeu អំឡុង​ពេល​រដូវ​ក្ដៅ​នេះ ប៉ុន្តែ​​មិន​អាច​កើត​ឡើង ខណៈ​គេ​នឹង​ចាកចេញ​​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ឆ្នាំ​ក្រោយ។

ត្បិត​រដូវ​ក្ដៅ​នេះ Barca បាន​នាំ​ចូល​កីឡាករ​សំខាន់​ៗ​ដូច​ជា Rober Lewandowski និង Raphinha ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​គម្រោង​ចង់​បន្ត​ចំណាយ​លុយ​ទៀត ដើម្បី​ពង្រឹង​ខ្លួន​ឲ្យ​ឡើង​ជា​​ក្រុម​កំពូល​នៅ​អឺរ៉ុប​វិញ។ Barca ចាប់​អារម្មណ៍​លើ Asensio ដោយ​សារ​តែ​គេ​នៅ​ក្មេង កម្រិត​​​នៃការ​លេង និង​បច្ចេកទេស៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់