• 2022-09-19 12:38:12
  • បាល់ទាត់

Julian ត្រូវ​បាន​មេ​ Bayern​ ទុក​ចិត្ត​​បន្ត​ឲ្យ​ដឹក​នាំ​ ទោះ​លទ្ធផល​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​មិន​ល្អ​ក្ដី​

  • 2022-09-19 12:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Julian Nagelsmann គ្រូ​បង្គោល​ក្លឹប​ Bayern Munich ត្រូវ​បាន​ លោក​ Oliver Kahn នាយក​ប្រតិបត្តិ​ក្លឹប​អាល្លឺម៉ង​ទុក​ចិត្ត​ដោយ​បន្ត​ឲ្យ​ដឹកនាំ​ ទោះ​លទ្ធផល​៥ប្រកួត​ចុងក្រោយ​ក្នុង​ Bundesliga ឈ្នះ​១ប្រកួត​ ចាញ់​១ប្រកួត​ ស្មើ​៣ប្រកួត​ ដែល​ជា​លទ្ធផល​មួយ​ដែល​មិន​ល្អ​ មិន​ចង់​បាន​ក្ដី​។

លោក​ Oliverបាន​និយាយ​ថា​៖" យើង​មិន​គិត​គូរ​រក​គ្រូបង្គោល​ណា​ផ្សេង​នោះ​ទេ​នៅ​ក្នុង​ពេល​នេះ​។ យើង​ជឿជាក់​លើ​ Julian ទាំង​ស្រុង​ "។

លោក​បន្ត​ថា​៖" យើង​ត្រូវ​ការ​តែ​ត្រលប់​ទៅ​ភាព​ដើម​ល្អ​ប្រសើរ​របស់​យើង​វិញ​ប៉ុណ្ណោះ​។ អញ្ចឹង​ឲ្យ​ដល់​ពេល​ប្រកួត​នឹង​ Leverkusen ចាប់​ផ្ដើម​ភ្លាម​ យើង​នឹង​ប្រឹង​ឲ្យ​អស់​សមត្ថភាព​ត្រលប់​មក​វិញ​ "។

Bayern នៅ​ខណៈ​នេះ​កំពុង​ឈរ​លំដាប់​ថ្នាក់​ទី​៥ ក្នុង​តារាង​​ប្រកួត​ Bundesliga ដោយ​លោក​ Julian ធ្លាប់​បាន​បង្ហាញ​នូវ​ភាព​ព្រួយបារម្ភ​នឹង​អនាគត​របស់​លោក​ ក្រោយ​ដឹកនាំ​ទទួល​បាន​លទ្ធផល​បែប​នេះ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់