- 2022-09-19 11:48:17
- បាល់ទាត់
De Bruyneថា គោលដៅមហាជនរិះគន់ Grealish គឺមិនមែនរឿងលេងមិនកើតឲ្យ Man City នោះទេ
- 2022-09-19 11:48:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Bruyneថា គោលដៅមហាជនរិះគន់ Grealish គឺមិនមែនរឿងលេងមិនកើតឲ្យ Man City នោះទេ
ចន្លោះមិនឃើញ
ខ្សែបម្រើ Kevin De Bruyne បានឆ្លើយតបទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះថា រឿងមហាជនរិះគន់ Jack Grealish គឺគោលដៅចម្បងមិនរិះគន់គេរឿងលេងមិនកើតឲ្យ Manchester City នោះទេ គឺព្រោះតែគេជាកីឡាករអង់គ្លេស។
De Bruyne បាននិយាយថា៖" ការរិះគន់កន្លងមកនេះគឺមិនមែនដោយគេលេងបាល់ទាត់មិនកើតអីនោះទេ។ រឿងគឺក្រៅពីបាល់ទាត់ និយាយទៅរឿងរ៉ាវទាំងអស់ផ្ដោតលើកីឡាករអង់គ្លេស។ ខ្ញុំយល់ព្រោះតែពួកគេជាកីឡាករអង់គ្លេស អញ្ចឹងមនុស្សតែងតែចង់ពាក់ព័ន្ធនឹងគេរហូត "៕
កីឡាករនេះបន្តថា៖" ខ្ញុំមានអារម្មណ៍ថា បើជាកីឡាករបរទេស បើយើងទៅក្លឹបអីពេលយប់ មិនសូវមានអ្នកមកដានយើងនោះទេ តែបើជាកីឡាករអង់គ្លេសវិញ ច្បាស់ណាស់សារព័ត៌មានផ្សាយពេញហ្នឹង។ ខ្ញុំគិតថាមនុស្សចង់ដឹងរឿងគេច្រើនពេក ចង់ថាគេធ្វើអីក្នុងជីវិតឯកជនរបស់គេ។ រឿងទាំងនេះអ្នកក្រៅមិនគួរដឹងទេ តែពួកគេនៅតែចង់ដឹង "។
Jack Grealish ផ្លាស់ពី Aston មក Man City ក្នុងតម្លៃ ១១៧.៥០លានអ៊ឺរ៉ូ ដែលជាចំណោមតម្លៃដ៏ខ្ពស់បំផុតប៉ុន្តែតម្លៃដែលចំណាយ និងគុណភាពគេនៅក្លឹបនេះត្រូវបានអ្នកគាំទ្ររិះគន់មិនសម ហើយនៅតែបន្តរិះគន់គេបន្តបន្ទាប់ ទាំងបាល់ទាត់និងជីវិតឯកជន៕
ប្រភព៖ Fotmob