• 2022-09-16 13:44:14
  • បាល់ទាត់

កម្ពុជា​ បាន​ត្រឹម​លទ្ធផល​ស្មើ​នឹង​ សិង្ហបុរី​ ក្នុង​ប្រកួត​ AFC U20 CHAMPIONSHIP 2023

  • 2022-09-16 13:44:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ U20 កម្ពុជា​ បាន​ត្រឹម​លទ្ធផល​ស្មើ​នឹង​ ក្រុម​ជម្រើសជាតិ​ U20 សិង្ហបុរី​ នូវ​លទ្ធផល​១-១ ក្របខ័ណ្ឌ​ AFC U20 CHAMPIONSHIP 2023 នៅទីលាន​ Republican Central ក្នុង​ប្រទេសតាជីគីស្ថាន​ នៅ​ថ្ងៃ​នេះ។

ទាំង​តង់​ទី​១ និង​ទី​២ ក្រុម​ទាំង​ពីរ​ខាង​លើ​បាន​ធ្វើ​ល្អ​ដូច​គ្នា​ និង​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ ជា​ពិសេស​គឺ​កម្ពុជា​រក​ឱកាស​ស៊ុត​បាន​ច្រើន​។

នៅ​ក្នុង​តង់​ទី​១ ខ្សែ​ការពារ​សិង្ហបុរី​ Danial Scott Crichton បាន​ស៊ុត​ចូល​មុន​នៅ​នាទី​ទី​២៨ ដោយ​កម្ពុជា​បាន​ស៊ុត​ចូល​បក​ទៅ​វិញ​នៅ​នាទី​ទី​៤៤ ដោយ​ខ្សែបម្រើ​ កើត​ ពេជ្យ​។

កម្ពុជា​នឹង​ត្រូវ​ប្រកួត​បន្ត​នៅ​ក្របខ័ណ្ឌ​ខាង​លើ​នឹង​ ក្រុម​ជម្រើសជាតិ U20​ តាជីគីស្ថាន នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ឆ្នាំ២០២២ខាង​មុខ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់