• 2022-09-16 12:38:22
  • បាល់ទាត់

Arteta ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ PL ប្រចាំ​ខែ​សីហា​

  • 2022-09-16 12:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នកចាត់ការ​ក្លឹប​ Arsenal បាន​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ Premier League ប្រចាំ​ខែ​សីហា​។

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២២ អ្នកចាត់ការ​រូប​នេះ​បាន​ដឹក​នាំ​ឲ្យ​ Arsenal ឈ្នះ​ទាំង​៥ប្រកួត​ទាំង​ម្ដង​ ដែល​ធ្វើ​ឲ្យ​ក្លឹប​នេះ​ឈរ​នៅ​លំដាប់​ទី​១ ក្នុង​តារាង​ប្រកួត​ Premier League។

ការ​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​នេះ​គឺ​កើត​ចេញ​ពី​ការ​បោះឆ្នោត​របស់​អ្នកគាំទ្រ​ ក៏​ដូច​ជា​អ្នកជំនាញ​បាល់ទាត់​ PL ជ្រើស​រើស​ក្នុង​ចំណោម​អ្នកចាត់ការ​៤រូប​នេះ​ដែល​ជា​បេក្ខភាព​​អាច​ឈ្នះ​ ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​សីហា​នេះ​។

នេះ​ជា​លើក​ទី​៣ហើយ​ ដែល​លោក​ Arteta បាន​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​របស់​ PL ៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់