/Women-Volleyball/63215547124c5_1663128900_medium.jpg)
- 2022-09-14 04:19:09
- បាល់ទះ
ក្រុមកីឡាការិនីបាល់ទះក្នុងសាលកម្ពុជាចេញទៅហ្វឹកហាត់នៅប្រទេសចិន ១៨០ថ្ងៃ
- 2022-09-14 04:19:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមកីឡាការិនីបាល់ទះក្នុងសាលកម្ពុជាចេញទៅហ្វឹកហាត់នៅប្រទេសចិន ១៨០ថ្ងៃ
ចន្លោះមិនឃើញ
ក្រុមកីឡាការិនីបាល់ទះក្នុងសាលកម្ពុជា នឹងចេញទៅហ្វឹកហាត់នៅប្រទេសចិនចំនួន១៨០ថ្ងៃនាថ្ងៃស្អែកនេះ ដើម្បីសម្រួចសមត្ថភាពត្រៀមស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា។ នេះបើតាមការឱ្យដឹងពីកីឡាការិនី វី ឌីនឺត។
សមាជិកក្រុមជម្រើសជាតិបាល់ទះក្នុងសាលកម្ពុជាកញ្ញា ឌឺនឺត បានឱ្យដឹងបន្ថែមថាមិនមែនតែក្រុមបាល់ទះក្នុងសាលផ្នែកនារីរបស់ខ្លួនទេ ដែលមានឱកាសទៅហ្វឹកហាត់នៅប្រទេសចិន ពោលគឺមានរហូតដល់ទៅ១២ប្រភេទកីឡាដោយមានអត្តពលិកនិងគ្រូបង្វឹកសរុបទាំងអស់១៦១នាក់។
យុវតីវ័យ២១ឆ្នាំ បានបង្ហាញអារម្មណ៍រីករាយដែលខ្លួនមានឱកាសក្លាយជាកីឡាការិនីតំណាងឱ្យជាតិ។ កញ្ញាបានប្ដេជ្ញានឹងខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហាត់ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ បើទោះក្រុមជម្រើសជាតិបាល់ទះក្នុងសាលផ្នែកនារីទើបតែបង្កើតក្នុងឆ្នាំនេះក៏ដោយ។
កីឡាការិនីមកពីខេត្តត្បូងឃ្មុំ បានបញ្ជាក់បែបនេះ ៖«ខ្ញុំប្ដេជ្ញាចិត្តខ្លួនឯងថាខំប្រឹងប្រែងហ្វឹកហាត់ដើម្បីជាប់ឈ្មោះលេងស៊ីហ្គេមនៅក្នុងឆ្នាំ២០២៣ហ្នឹង និយាយទៅស៊ូបង្ហូរញើសបង្ហូរឈាមនៅលើទីលានហ្វឹកហាត់និងបង្ហូរទឹកភ្នែកនៅពេលដែលប្រកួតដែរ គ្រាន់ថាវាថ្មីថ្មោងសម្រាប់ខ្ញុំសម្រាប់ក្រុមទាំងមូលដោយសារតែកម្ពុជាយើងទើបបង្កើតក្រុមបាល់ទះនារី សម្រាប់ប្រទេសគេគេមានយូរឆ្នាំហើយ ហើយគេហ្វឹកហាត់យូរឆ្នាំ យើងនៅមានកម្រិតនៅឡើយ ប៉ុន្តែក្រុមពួកខ្ញុំមានតែពាក្យថាខំប្រឹង ប្រឹងហ្វឹកហាត់ឱ្យល្អដើម្បីជាកិត្តិយសរបស់ជាតិត្រឡប់មកវិញ»។
គួរបញ្ជាក់ថា នេះជាក្រុមកីឡាការិនីបាល់ទះក្នុងសាលទីមួយហើយរបស់កម្ពុជា ខណៈពីមុនមានតែផ្នែកបុរសតែប៉ុណ្ណោះ ហើយការបង្កើតឡើងនេះដែរគឺដើម្បីលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា ក៏ដូចជាត្រៀមខ្លួនប្រកួតស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជា៕