
- 2022-09-13 02:43:32
- បាល់ទាត់
Xavi ព្រមានថា នឹងផ្លាស់ប្ដូរប្រវត្តិសាស្រ្ដពេលប៉ះ Bayern Munich យប់នេះ
- 2022-09-13 02:43:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xavi ព្រមានថា នឹងផ្លាស់ប្ដូរប្រវត្តិសាស្រ្ដពេលប៉ះ Bayern Munich យប់នេះ
ចន្លោះមិនឃើញ
អ្នកចាត់ការ Xavi ជឿជាក់ថា Barcelona នឹងអាចផ្លាស់ប្ដូរប្រវត្តិសាស្រ្ដ បន្ទាប់ពីធ្វើមិនសូវបានល្អរាល់ពេលប៉ះ Bayern Munich នៅប៉ុន្មានប្រកួតចុងក្រោយនេះ។
Barcelona នឹងត្រូវទៅសួរសុខទុក្ខ Bayern នៅរាត្រីនេះក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល C នៃពានរង្វាន់ Champions League។ Bayern បានឈ្នះនៅ៤ប្រកួតចុងក្រោយពេលប៉ះ Barca ក្នុងនោះពួកគេបានឈ្នះ ៣-០ ក្នុងវគ្គសន្សំពិន្ទុកាលពីរដូវកាលមុន និងឈ្នះ ៨-២ ក្នុងវគ្គ៨ក្រុមចុងក្រោយកាលពីឆ្នាំ២០២០។
ត្បិតជួបលទ្ធផលមិនបានល្អបែបនេះក្ដី តែលោក Xavi ជឿជាក់ថាក្រុមរបស់ខ្លួននឹងបញ្ចប់ដំណើរអវិជ្ជមាន។ មុនការប្រកួតមកដល់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយថា៖ “ខ្ញុំគិតថាមានការរំពឹងទុកជាច្រើនមកលើពួកយើង។ ការប្រកួតមិនអាចផ្លាស់ប្ដូរអ្វីបានឡើយ ពួកយើងមិនអាចសន្និដ្ឋានបានទេ”។
លោកបានបន្ថែមទៀតថា៖ “៩ខែបានកន្លងផុតទៅ ហើយគ្រប់យ៉ាងមើលទៅខុសគ្នា។ ពួកយើងបានផ្លាស់ប្ដូរទិដ្ឋភាពជាច្រើន។ ពួកយើងមើលឃើញថាពួកយើងមានសមត្ថភាពប្រកួតប្រជែង។ ពួកយើងពិតជារំភើប និងអាចឈ្នះការប្រកួតនេះ ផ្លាស់ប្ដូរប្រវត្តិសាស្រ្ដ។ ពួកយើងនឹងបង្ហាញថាពួកយើងស្ថិតនៅកម្រិតណា”៕