- 2022-09-08 04:18:30
- បាល់ទះ
ទីបំផុតគ្មានក្រុមណាលើកពាននាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានក្រៅពីក្រុម 311 ឡើយ
- 2022-09-08 04:18:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតគ្មានក្រុមណាលើកពាននាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានក្រៅពីក្រុម 311 ឡើយ
ចន្លោះមិនឃើញ
ក្រុមជើងខ្លាំងកងអន្តរាគមន៍ទី៣ការពារ៣១១ នៅតែមានលទ្ធភាពលើកពានការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ដដែលកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ។
ជ័យជម្នះជើងឯកជាថ្មីរបស់កងអន្តរាគមន៍ទី៣ការពារ ៣១១ ក្រោយពួកគេសហការគ្នាបានល្អទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ ដោយបានយកឈ្នះក្រុមជើងឯករងកងអន្តរាគមន៍ចល័ត ៩៩៩ ក្នុងលទ្ធផលត្រដាបត្រដួស៣សិតទល់នឹង២សិត។ ក្រុមទាំងពីរបានខំប្រឹងអស់ពីសមត្ថភាពដូចគ្នា ញ៉ាំងឱ្យការប្រកួតក្រោមកំដៅថ្ងៃនៅទីស្នាក់ការបញ្ជាការដ្ឋានអង្គរក្សកាន់តែជក់ចិត្តជាខ្លាំង និងទាក់ទាញអ្នកទស្សនារាប់ពាន់នាក់នៅលើអនឡាញ។
ក្រុម 911 ជាក្រុមមួយមានធនធានកីឡាករល្អៗច្រើនដូចជា ទុយ រាជ ហៅអធិរាជប្រអប់ស្មាត់រាជ អ្នកប៉ះសេឆ្នើម នួន វិចិត្រ កីឡាករដេញបាល់លឿន លន ចាន់នឿន និង ទុក កុសល ហៅយុនស្រែស្រែជាដើម។ ចំណែកក្រុម ៩៩៩ ក៏មិនធម្មតាដែរ ក្រុមមួយនេះក៏សំបូរកីឡាករល្អៗនិងឆ្នើមៗជាច្រើនដូចជាស្មាត់ឆ្វេង ស៊ុយ ខន ហោខនតាកែវ និង ដូច រស្មី ហៅតោកំណាចស្មីធំជាដើម។
យ៉ាងណាការប្រកួតបានបញ្ចប់ដោយរលូន ហើយក្រុមជើងឯកទទួលបានពានមួយនិងទឹកប្រាក់ ២ ៥០០ដុល្លារ ជើងឯករងបានចំនួន ២ ០០០ដុល្លារ និងក្រុមផ្សេងៗទៀតទទួលបាន ២លានរៀលដូចៗគ្នា។
គួរបញ្ជាក់ថា ក្នុងការប្រកួតដណ្ដើមពានរង្វាន់បាល់ទះរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី កាលពីខែឧសភា ឆ្នាំ២០២២ ក្រុមកងអន្តរាគមន៍ទី៣ការពារ៣១១ គឺជាក្រុមគ្រងតំណែងជើងឯក ក្រោយបំបាក់ក្រុមកងអន្តរាគមន៍ទី១ប្រឆាំងភេរវកម្ម ៣សិតទល់នឹងសូន្យ។ យ៉ាងណាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ពួកគេនៅតែការពារដំណែងជើងឯកបានដដែល៕