• 2022-09-07 02:31:36
  • បាល់ទាត់

Ferdinand ហ៊ាន​ទាយ​ថា Haaland នឹង​រក​បាន​លើស​៤០​គ្រាប់​ក្នុង​រដូវ​កាល​នេះ

  • 2022-09-07 02:31:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Rio Ferdinand បាន​ទាយ​​ទុក​មុន​ថា ខ្សែ​ប្រយុទ្ធ Erling Haaland នឹង​រក​បាន​គ្រាប់​បាល់​លើស​៤០​គ្រាប់​ក្នុង​រដូវ​កាល​នេះ​គិត​គ្រប់​កម្មវិធី។

Haaland រក​​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ Manchester City យក​ឈ្នះ Sevilla ៤-០ ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ Champions League កាល​ពី​យប់​មិញ។ ​នេះ​គឺ​ជា​គ្រាប់​បាល់​ទី​១២​​របស់​កីឡាករ​សញ្ជាតិ​ន័រវែស​សម្រាប់​ការ​បង្ហាញ​ខ្លួន​៧​ប្រកួត​ឲ្យ City។

២​គ្រាប់​ផ្សេង​ទៀត​របស់​ក្រុម​លោក Pep Guadiola រក​បាន​​ដោយ​ Phil Foden និង Ruben Dias។ ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Ferdinand បង្ហាញ​ការ​ជឿជាក់​ថា Haaland នឹង​អាច​​ធ្វើ​​បាន​​ភាព​លេច​ធ្លោ​ក្នុង​រដូវ​កាល​នេះ។ ក្នុង​កម្មវិធី​វិភាគ​មួយ​លោក Ferdinand ហ៊ាន​និយាយ​ថា Haaland នឹង​រក​បាន​៤១​គ្រាប់​គិត​គ្រប់​​កម្មវិធី​។

ក៏​មិន​ខុស​គ្នា​​នៅ​ពេល​សាកសួរ​តើ Haaland នឹង​រក​បាន​ប៉ុន្មាន​គ្រាប់​? លោក Hargeaves បាន​​និយាយ​ថា គេ​នឹង​អាច​បំបែក​កំណត់ត្រា​គ្រាប់​បាល់​នៅ Premier League និង​រក​បាន​៤៥​គ្រាប់​គិត​គ្រប់​​កម្មវិធី​៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់