• 2022-09-05 08:38:44
  • បាល់ទាត់

ប្រធានក្លឹប Angkor Tiger និងអគ្គនាយកក្រុមហ៊ុន Voltra ជិះម៉ូតូអគ្គិសនីពីភ្នំពេញទៅសៀមរាបដើម្បីបង្ហាញពីការការពារបរិស្ថាន

  • 2022-09-05 08:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Akihiro Kato ប្រធានក្លឹប Angkor Tiger និងលោក Yann Vaudin អគ្គនាយកក្រុមហ៊ុន Voltra បានធ្វើដំណើរពីភ្នំពេញទៅខេត្តសៀមរាប ដោយជិះម៉ូតូអគ្គិសនីក្នុងន័យការពារបរិស្ថាន គ្មានផ្សែងពុល។

ក្នុងដំណើររយៈពេល២ ថ្ងៃ ចាប់ពី ថ្ងៃ៨និង៩ ខែសីហាឆ្នាំ២០២២កន្លងទៅនោះដែរ លោកប្រធានទាំងពីរធ្វើដំណើរអមជាមួយពលរដ្ឋជាច្រើននាក់។ វាជាដំណើរមួយដែលបានបង្ហាញឱ្យឃើញថាម៉ូតូអគ្គិសនីអាចជួយបានច្រើន មិនត្រឹមតែសន្សំសំចៃសាំងនោះទេ ថែមទាំងអាចការពារបរិស្ថានជុំវិញខ្លួនបានថែមទៀតផង។ នៅថ្ងៃទី១នៃដំណើរនោះ លោក Akihiro Kato និងលោក Yann Vaudin ធ្វើដំណើរក្នុងរយៈចម្ងាយ២០០គីឡូម៉ែត្រ និងថ្ងៃទី២ធ្វើដំណើរ១៩០គីឡូម៉ែត្រដើម្បីទៅដល់គោលដៅខេត្តសៀមរាប។

ដោយក្រុមហ៊ុន Voltra គឺជាម៉ាកយីហោកម្ពុជា ដំបូងគេដែលមានឯកទេសខាងរថយន្ដអគ្គិសនីកង់ពីរ ជាមួយនឹងសម្ភារៈមានគុណភាពខ្ពស់តម្លៃសមរម្យថែមទៀតផង។ សព្វថ្ងៃនេះ Voltra គឺជាអ្នកនាំមុខលើទីផ្សារសម្រាប់ម៉ូតូអគ្គិសនីដ៏ប្រណីតក្នុងប្រទេសកម្ពុជា។ ជាមួយនឹងជំនាញរយៈពេល១០ឆ្នាំមកនេះ Voltra បានផលិតតាមអនុលោមស្ដង់ដារអឺរ៉ុប ដើម្បីធានាបាននូវការបើកបរប្រកបដោយសុវត្ថិភាពខ្ពស់។

បើតាមសម្ដីរបស់លោក Akihiro ប្រធានក្លឹប Angkor Tiger និយាយថា៖ “ខ្ញុំចង់ចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ មួយផ្នែកក្នុងចំណោមការចាប់អារម្មណ៍របស់ខ្ញុំ គឺបរិស្ថាននៃប្រទេសកម្ពុជា។ នៅពេលនេះ កម្ពុជា ហាក់មិនសូវមានបរិស្ថានខ្ពស់នៅឡើយទេ ខ្ញុំចង់ឱ្យប្រជាជនខ្មែរបានស្គាល់ និងយល់ច្បាស់ពីបរិស្ថានតាមរយៈការធ្វើដំណើរមួយនេះ”។

ដោយឡែកសម្រាប់លោក Yann Vaudin អគ្គនាយកក្រុមហ៊ុន Voltra វិញ បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “ម៉ូតូអគ្គិសនីម៉ូដែល Matrix ដែលប្រើសម្រាប់ "ព្រឹត្តិការណ៍ចល័តបៃតង" នេះគឺជាផ្នែកមួយនៃ LEV ដ៏ល្អបំផុតនៅលើទីផ្សារអាស៊ីអាគ្នេយ៍។ វាត្រូវបានគេបង្ហាញថាជាម៉ូតូអគ្គិសនីដែលមានភាពរឹងមាំ អាចជិះបានចម្ងាយឆ្ងាយ ព្រមទាំងមានបច្ចេកវិទ្យាជឿនលឿន”។

បន្ថែមពីនេះទៅទៀត ក្រុមហ៊ុន និងស្ថាប័នភាគច្រើនបានជឿទុកចិត្តលើ VOLTRA ក្នុងការដាក់អោយបុគ្គលិករបស់ពួកគេប្រើប្រាស់ម៉ូតូអគ្គិសនីរបស់យើងជាមធ្យោបាយធ្វើដំណើរ ដូចជា UNDP ប្រចាំនៅកម្ពុជា, ស្ថានទូតបារាំង, ស្ថានកុងស៊ុលស្វីស, DHL Express, SMART Axiata, Sathapana Bank, Manulife និង Bolloré Logistics ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់