
- 2022-09-01 02:31:00
- បាល់ទាត់
Arsenal បន្តកំណត់ត្រាមិនទាន់ចាញ់សោះក្នុងលីគឈរកំពូលតារាង Premier League
- 2022-09-01 02:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal បន្តកំណត់ត្រាមិនទាន់ចាញ់សោះក្នុងលីគឈរកំពូលតារាង Premier League
ចន្លោះមិនឃើញ
Arsenal បានរក្សាភាពមិនទាន់ចាញ់របស់ខ្លួនក្នុងការចាប់ផ្ដើមរដូវកាល ឈរកំពូលតារាង Premier League ក្រោយយកឈ្នះ Aston Villa ២-១ កាលពីយប់មិញ។
ខ្សែប្រយុទ្ធ Gabriel Jesus ជាអ្នករកគ្រាប់បាល់ដំបូងនាំមុខឲ្យ Arsenal នៅវគ្គទីមួយ ហើយក៏ជាគ្រាប់ទីបីសម្រាប់គេនៅរដូវកាលនេះផងដែរ។ ឈានដល់វគ្គទីពីរ Aston ក៏រកបានមួយគ្រាប់សងវិញ ធ្វើបានដោយកីឡាករ Douglas Luiz។
សល់១៣នាទីបញ្ចប់ការប្រកួត ខ្សែបម្រើប្រយុទ្ធ Gabriel Martinelli រកបានគ្រាប់បាល់ជ័យជម្នះឲ្យកាំភ្លើងធំ។ នេះគឺជាបរាជ័យ៤ប្រកួតក្នុងចំណោម៥ប្រកួតនារដូវកាលនេះសម្រាប់អ្នកចាត់ការរបស់ Aston លោក Steven Gerrard។
តាមរយៈជ័យជម្នះខាងលើមានន័យថា Arsenal បានឈ្នះការប្រកួតបើកឆាកលីគ៥ប្រកួតជាប់គ្នាជាលើកដំបូងចាប់តាំងពីរដូវកាល២០០៤-០៥ ហើយពេលនោះពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ២៕