![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Sport-News/International-Sports/soccer/Soccer54/Soccer144/Soccer211/630d7c80978d1_1661828220_medium.jpg)
- 2022-08-30 02:59:33
- បាល់ទាត់
Conte ថា ត្រូវការកីឡាករថ្មីយ៉ាងតិច២នាក់ទៀតដើម្បីប្រជែងនៅរដូវកាលនេះ
- 2022-08-30 02:59:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Conte ថា ត្រូវការកីឡាករថ្មីយ៉ាងតិច២នាក់ទៀតដើម្បីប្រជែងនៅរដូវកាលនេះ
ចន្លោះមិនឃើញ
អ្នកចាត់ការរបស់ Spurs លោក Antonio Conte គិតថា លោកត្រូវការកីឡាករចំណូលថ្មីយ៉ាងតិច២នាក់ទៀតដើម្បីប្រកួតប្រជែងនៅ Premier League។
Spurs បច្ចុប្បន្នមាន១០ពិន្ទុស្មើគ្នាជាមួយក្រុមការពារជើងឯក Manchester City ក្នុងលីគ បន្ទាប់ពីឈ្នះ៣ប្រកួតក្នុងចំណោមការប្រកួតបើកឆាកទាំង៤ប្រកួតរបស់ពួកគេ។ Conte បានផ្លាស់ប្ដូរតិចតួចបំផុតសម្រាប់ជម្រើស១១នាក់របស់លោក ប៉ុន្តែគិតថា Spurs នៅតែត្រូវពង្រឹងនៅតំបន់សំខាន់ៗបន្ថែមទៀត។
“ប្រសិនបើប្រៀបធៀបទៅនឹងរដូវកាលមុន ពួកយើងល្អជាងមុន។ ប៉ុន្តែដើម្បីឈានទៅដល់ក្រុមផ្សេងទៀតនៅកម្រិតកំពូល ពួកយើងត្រូវការពេលវេលា ការអត់ធ្មត់ និងទីផ្សារដោះដូរកីឡាករថ្មីយ៉ាងតិច២នាក់ទៀតដើម្បីឈានទៅកាន់កម្រិតស្មើគ្នាជាមួយក្រុមខ្លាំងៗ"។ សម្ដី Conte៕