• 2022-08-29 12:01:28
  • បាល់ទាត់

Cavani រក​ក្លឹប​ថ្មី​ទៅ​លេង​បាន​ហើយ​ ក្រោយ​ចប់​នឹង​ Man Utd

  • 2022-08-29 12:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Edinson Cavani រក​បាន​ក្លឹប​ថ្មី​ទៅ​លេង​ហើយ​ ដោយ​នឹង​ទៅ​លេង​នៅ​ក្លឹប​ Valencia នៅ​ក្នុង​រដូវកាល​ថ្មី​ឆ្នាំ​២០២២/២៣ ក្រោយ​ចប់​កុងត្រា​នឹង​ក្លឹប​ Manchester United កន្លង​ទៅ​នេះ​។ នេះ​បើ​យោង​តាម​កំពូល​អ្នកកាសែត​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

Cavani ព្រមព្រៀង​ទៅ​លេង​ឲ្យ​ Valencia ក្នុង​រយៈពេល​២រដូវកាល​ ដោយ​នឹង​ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤។

លោក​ Gennaro Gattuso គ្រូបង្គោល​ Valencia ទាក់ទង​ចង់​កីឡាករ​ខាង​លើ​រហូត​មក​ ដោយ​នៅ​ខណៈ​នេះ​គឺ​ព្រមព្រៀង​រួចរាល់​អស់​ហើយ​ ដោយ​គេ​នឹង​មក​ធ្វើ​តេស្ត​សុខភាព​ និង​បញ្ចប់​កុងត្រា​នៅ​ក្នុង​ថ្ងៃ​នេះ​។

Cavani លេង​ឲ្យ​ Man Utd ២ឆ្នាំ​ ដោយ​ចូល​រួម​ក្នុង​ប្រកួត​សរុប​ ៥៩ប្រកួត​ និង​ស៊ុត​ចូល​បាន​ ១៩គ្រាប់​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់