• 2022-08-25 03:08:42
  • ព័ត៌មាន

ការ​ប្រកួត​វិញ្ញាសារ ​Personal Mode AK2 2022 League ​ត្រលប់​មក​វិញ​ហើយ​

  • 2022-08-25 03:08:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​ការ​ពិត​ណាស់ ​សម្រាប់​ឆ្នាំ​២០២២​ នា​ពេល​បច្ចុប្បន្ន​កីឡា​អេឡិចត្រូនិក​ AK2 Online កំពុង​តែ​មាន​ការ​គាំទ្រ ​និង​ពេញ​និយម​ផង​ដែរ​នៅ​កម្ពុជា​យើង​សព្វ​ថ្ងៃ​នេះ​ ហើយ​កីឡា​អេឡិច​ត្រូនិក​មួយ​នេះ​ក៏​បាន​ដាក់​វិញ្ញសារ​ប្រកួត​ជា​បន្ត​បន្ទាប់​គ្នា ​ក្នុង​គោល​បំណង​គិត​ដល់​កីឡាករ​កម្ពុជា​ និង​ធ្វើ​យ៉ាង​ណា​​ឱ្យ​កីឡាករ​បាន​ហ្វឹកហាត់​ក្នុង​ការ​ស្វែង​រក​យុទ្ធសាស្ត្រ​នានា​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ឆាក​អន្តរជាតិ។

ពេលនេះ AK2 ​បាននាំមកជាមួយនៅវិញ្ញសារប្រកួត​ Personal ​មកដាក់បញ្ចូលក្នុងរដូវកាលទី​៣​ ជាមួយ​ការ​ប្រកួត ​AK2 2022 League ​នា​ពេល​ខាង​មុខ​នេះ​តែ​ម្ដង។ ​ការប្រកួត ​AK2 2022 League និង​ Personal ​ក្នុងរដូវកាលទី​៣​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ​១៧-១៨​ ខែ​ កញ្ញា ​ឆ្នាំ២០២២​។

បទបញ្ជាការប្រកួត និងលក្ខខណ្ឌនានា

  • ការប្រកួតវគ្គជម្រុះ Personal ដែលមានអ្នកប្រកួតសរុបចំនួន 28នាក់ ចែកចេញជា 2 ពូល ក្នុង 1ពូលមានអ្នកប្រកួតសរុប 14 នាក់
  • ពូលទី1 យកចេញពី Top Clan ទាំង11 ប្រចាំរដូវកាលទី3 11នាក់ ហើយក្រុមជើងឯករដូវកាលទី 2 ចំនួន 3នាក់
  • ពូលទី2 តម្រូវអោយមានការចុះឈ្មោះ (Open Register) អ្នកដែលធ្វើការចុះឈ្មោះបានមុន មានសិទ្ធិមុន។
  • ការប្រកួត Personal ក្នុងមួយពូលធ្វើការជម្រុះយក 7នាក់ទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលមានអ្នកប្រកួតសរុបចំនួន 14នាក់។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, Crashes និង​មាន​បញ្ហា​ណាមួយ​ដែល​កើត​ឡើង​ដោយមានចេតនា ឬអចេតនាក្តី ការ​ប្រកួត​នៅ​តែ​បន្ត។​​ អ្នក​ដែលមានបញ្ហា​ Disconnect, Crashes និងបញ្ហាចេតនា​ ឬ អចេនាដោយបានចេញក្នុងអំឡុងពេលកំពុងប្រកួតអ្នកត្រួតពិនិត្យអាចសម្រួល ឬក៏បញ្ជាអោយធ្វើការ​បើកចូលទៅកាន់ការប្រកួត​វិញ​ដោយខ្លួនឯង ឬអ្នកប្រកួតអាចមានសិទ្ធិបោះបង់កាប្រកួតបាន ហើយពិន្ទុ Kill និងត្រូវរាប់សារជាថ្មី ។
  • ការប្រកួត Personal មានរយៈពេល 10នាទី ។
  • ការប្រកួតសរុបទាំងអស់មាន 3ប្រកួត 3ផែនទី (ពូលទី1 1ផែនទី ពូលទី2 1ផែនទី និងវគ្គផ្ដាច់ព្រត្រ័ត្ត 1ផែនទី)
  • សម្រាប់ពូលទី1 ប្រកួតថ្ងៃទី 17 ហើយពូលទី2 និងវគ្គផ្ដាច់ព្រត្រ័ត្តនៅថ្ងៃទី 18 ខែសីហា ឆ្នាំ2022
  • ពុំអនុញ្ញាតអោយមានការប្រើប្រាស់កម្មវិធីជំនួយឡើយ បើពិនិត្យឃើញមានប្រើប្រាស់នោះ និងត្រូវបញ្ឈប់ពីការប្រកួតតែម្តង ។
  • សម្ភារៈប្រកួត ឬ (Item in game)សម្រាប់តួអង្គត្រូវប្រើប្រាស់ទៅតាមការប្រកួត AK2 2022 League ។
  • ចុចចុះឈ្មោះនៅទីនេះ (Register)

រង្វាន់ការប្រកួតវិញ្ញសារ Personal

  • ជ័យលាភីលេខ1 ទទួលបាន 8,000 Sabay gold

  • ជ័យលាភីលេខ2 ទទួលបាន 5,000 Sabay gold

  • ជ័យលាភីលេខ3 ទទួលបាន 3,500 Sabay gold

  • ជ័យលាភីលេខ4 ទទួលបាន 2,500 Sabay gold

  • ជ័យលាភីលេខ5 ទទួលបាន 1,500 Sabay gold

-យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

អត្ថបទ៖ នរវិទូ

មតិយោបល់