• 2022-08-22 12:04:17
  • បាល់ទាត់

Pedriថា​ Lewandowksi ចាស់​តែ​អាយុ​ទេ​ កម្លាំង​ដូច​កីឡាករ​វ័យ​២០ឆ្នាំ​

  • 2022-08-22 12:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Pedri បាន​ធ្វើ​ការ​សរសើរ​ ខ្សែប្រយុទ្ធ​ Robert Lewandowksi ក្រោយ​ជួយ​ឲ្យ​ឈ្នះ​ប្រកួត​រវាង​ Barca និង​ Real Sociedad នូវ​លទ្ធផល​ ៤-១ កាល​ពី​យប់​មិញ​។

Pedri បាន​និយាយ​ថា​៖" Lewandowksi អាយុ​៣៤ឆ្នាំ​តែ​អាយុ​ទេ​ តែ​គាត់​ដូច​ជា​កីឡាករ​អាយុ​២០ឆ្នាំ​អញ្ចឹង​។ វា​ពិត​ជា​អស្ចារ្យ​មែនទែន​នូវ​ចំនួន​គ្រាប់​បាល់​ ដែល​គាត់​ស៊ុត​ចូល​ ហើយ​លើស​ពី​ហ្នឹង​ទៅ​ទៀត​នោះ​គឺ​របៀប​ដែល​គាត់​ធ្វើ​ការងារ​ជា​ក្រុម​គឺ​ថា​ គាត់​ជួយ​យើង​បាន​ច្រើន​ណាស់​ "។

មិន​ត្រឹម​តែ​ Pedri នោះ​ទេ​សូម្បី​តែ​លោក​ Xavi គ្រូ​បង្គោល​ Barca ក៏​ថា​ខ្សែ​ប្រយុទ្ធ​ទើប​ផ្លាស់​ពី​ Bayern Munich នេះ​គឺ​លេង​បាន​ល្អ​ និង​ជួយ​ច្រើន​ដល់​ក្រុម​។

ចំពោះ​ Lewandowksi ក៏​ពេញ​ចិត្ត​ខ្លាំង​នឹង​នៅ​ Barca ផង​ដែរ​ដោយ​នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​ គេ​ចូល​លេង​បាន​២ប្រកួត​ហើយ​ និង​ស៊ុត​ចូល​២គ្រាប់​ ដោយ​គ្រាប់​បាល់​២គ្រាប់​នេះ​ ជា​គ្រាប់​បាល់​ដែល​គេ​ស៊ុត​ចូល​ក្នុង​ប្រកួត​ខាង​លើ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់