/Other(8)/Other(16)/63033d6e759c5_1661156700_medium.jpg)
- 2022-08-22 08:28:09
- បាល់ទះ
ស្ងាត់ៗស្មាត់មានឈ្មោះបោះសំឡេង Oppa ពោធិ៍សាត់ចូលរោងការបាត់
- 2022-08-22 08:28:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗស្មាត់មានឈ្មោះបោះសំឡេង Oppa ពោធិ៍សាត់ចូលរោងការបាត់
ចន្លោះមិនឃើញ
កីឡាករដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជនស្នេហាវិស័យកីឡាបាល់ទះ Oppa ឬស្មាត់ប៉ាពោតិ៍សាត់ បានដឹកដៃកូនក្រមុំរបស់ខ្លួនចូលរោងការហើយហើយ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ។
កូនក្រមុំដ៏ស្រស់សោភាដែលស្មាត់ រ៉ាន់ ទូច ហៅស្មាត់ប៉ាដឹកដៃចូលរោងការនៅផ្ទះរបស់ខ្លួនក្នុងខេត្តពោតិ៍សាត់នេះមានឈ្មោះថា ទេស មករា ជាអ្នកគាំទ្របាល់ទះដ៏សកម្មមួយរូបនៅកម្ពុជា។ មករាតែងតែបង្ហាញមុខនៅតាមតារាងបាល់ទះនានា ជាពិសេសអំឡុងជំនួបគូធំៗលំដាប់ស្រុកខ្មែរប៉ះគ្នា។
គួរបញ្ជាក់ថា ស្មាត់ប៉ាចាប់ផ្ដើមមានឈ្មោះបោះសំឡេង និងល្បីល្បាញខ្លាំងចាប់ពីចុងឆ្នាំ២០២១មក។ គេបានប្រកួតជាមួយគីឡូធ្ងន់ដូចជាអធិរាជប្រអប់ស្មាត់រាជ យុនស្រែស្រែ បន្ទាយឈើ ផ្អើលទឹកដីបាត់ដំបង សៀមរាប និងមួយរយៈចុងក្រោយនេះ គេបានបង្កព្យុះភ្លៀងនៅក្រុងភ្នំពេញជាមួយកីឡាករល្បីៗជាច្រើនទៀតដូចជាម៉ាប់ឆ្វេងជាដើម។
កីឡាកររូបនេះមានផ្លែសេវាធ្ងន់និងមុតល្អ ចំណែកការម៉ាត់វិញ ប្រៀបដូចជាឥន្ទ្រីពិឃាដឌូកដែរ ពោលគឺចេះដៃស្ដាំឈរម៉ាត់ខាងឆ្វេង វាយពីលើៗ និងមានកម្លាំងដៃវ៉ៃចេញលឿនហើយធ្ងន់។ យ៉ាងណាមួយរយៈចុងក្រោយនេះ កីឡាករមានដើមកំណើតនៅខេត្តពោតិ៍សាត់ ហាក់ធ្លាក់ទម្រង់លេងពោលមិនសូវជាល្អដូចពីមុនប៉ុន្មានឡើយ៕