• 2022-08-22 02:52:37
  • បាល់ទាត់

មិន​ចាញ់ PSG! Bayern លត់ Bochum ដល់​ទៅ ៧-០ កាល​ពី​យប់​មិញ

  • 2022-08-22 02:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Bayern Munich បាន​លត់​​ក្រុម Bochum លទ្ធផល ៧-០ ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​​៣​នៃ​ក្របខណ្ឌ Bundesliga កាល​ពី​យប់​មិញ។

ការ​ប្រកួត​ត្រឹម​វគ្គ​ទី​មួយ​ Bayern អាច​រក​បាន​ដល់​ទៅ​​៤​គ្រាប់​ ក្នុង​នោះ​ធ្វើ​បាន​ដោយ​​ខ្សែ​បម្រើ​ប្រយុទ្ធ Leroy Sane, Sadio Mane, Kingsley Coman និង​ខ្សែ​ការពារ Matthijs De Ligt។ ឈាន​ដល់​វគ្គ​ទី​ពីរ​​ក្រុម​របស់​លោក Julian Nagelsmann នៅ​តែ​បន្ត​​សម្រុក​រហូត​រក​បាន​៣​គ្រាប់​បន្ថែម​ទៀត។

នាទី​៦០ Mane អតីត​កីឡាករ​របស់ Liverpool រក​បាន​គ្រាប់​ទី​ពីរ​ក្នុង​ការ​ប្រកួត​នេះ ខណៈ Gamboa របស់ Bochum ធ្វើ​​ចូល​ទី​ខ្លួន​ឯង​មួយ​គ្រាប់ ហើយ Gnabry ជា​អ្នក​រក​បាន​គ្រាប់​​ទី​៧​ឲ្យ​ Bayern។ ឆ្លង​កាត់​៣​ប្រកួត​ក្នុង​លីគ Bayern ឈ្នះ​ទាំង​អស់​ និង​ទាត់​បញ្ចូល​ទី​ដៃ​គូ​ដល់​ទៅ​១៥​​គ្រាប់៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់