• 2022-08-11 12:17:59
  • បាល់ទាត់

ល្បី​ថា​ Man Utd ទាក់ទង​ចង់​បាន​ Morata ពី​ Atletico

  • 2022-08-11 12:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United ក្រោម​ការ​ដឹកនាំ​របស់​ លោក​ Erik Ten Hag អ្នកចាត់ការ​ថ្មី​របស់​ក្លឹប​នេះ​ត្រូវ​បាន​ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​បាន​ទាក់ទង​ចង់​បាន​កីឡាករ​ជា​ពិសេស​គឺ​ ខ្សែ​ប្រយុទ្ធ​ពី​បណ្ដា​ក្លឹប​នានា​ជា​ច្រើន​ ដែល​ក្នុង​នោះ​ក៏​មាន​ ខ្សែប្រយុទ្ធ​ Alvaro Morata ពី​ក្លឹប​ Atletico Madrid សម្រាប់​រដូវកាល​ក្ដៅ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​តាម​ប្រភព​ខាង​លើ​ Man Utd បាន​ទាក់ទង​ចង់​បាន​ ខ្សែប្រយុទ្ធ​ Morata ធ្វើ​ឡើង​ក្រោយ​ក្លឹប​នេះ​បាន​បញ្ឈប់​គម្រោង​ទិញ​យក​ ខ្សែប្រយុទ្ធ​ Marko Arnautovic ពី​ក្លឹប​ Bologna ក្រោយ​មាន​អ្នកគាំទ្រ​រិះគន់​ច្រើន​ពេក​ ដោយ​សារ​តែ​តម្លៃ​ខ្លួន​ សមត្ថភាព​ និង​រឿង​អាស្រូវ​លើ​អត្តចរិក​កីឡាករ​នេះ​។

មក​ទល់​នឹង​ Man Utd បាន​ទាក់ទង​ចង់​បាន​ ក៏​ដូច​ជា​ដាក់​សំណើ​សុំ​ទិញ​កីឡាករ​ទាំង​ល្បី​ឈ្មោះ​ និង​មិន​ល្បី​ឈ្មោះ​ជា​ច្រើន​ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ជា​ច្រើន​ផង​ដែរ​ ដោយ​មក​ទល់​នឹង​ពេល​នេះ​ ក្លឹប​នេះ​ទើប​នាំ​ចូល​បាន​កីឡាករ​​៣រូប​ ជា​ផ្លូវការ​ប៉ុណ្ណោះ​ដូច​ជា​ ខ្សែការពារ​ Tyrell Malacia ខ្សែបម្រើ​ Christian Eriksen និង​ ខ្សែការពារ​ Lisandro Martinez។

នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ Premier League រដូវកាល​ថ្មី​តទល់នឹង​ Brighton កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ Man Utd បាន​ចាញ់​ក្នុង​លទ្ធផល​ ១-២៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់