/62f4e1c4cdeae_1660215720_medium.jpg)
- 2022-08-11 11:04:58
- បាល់ទាត់
Perezថា Real Madrid មិនគិតគូរនាំចូលកីឡាករថ្មីទៀតទេ សម្រាប់រដូវកាលក្ដៅនេះ
- 2022-08-11 11:04:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Perezថា Real Madrid មិនគិតគូរនាំចូលកីឡាករថ្មីទៀតទេ សម្រាប់រដូវកាលក្ដៅនេះ
ចន្លោះមិនឃើញ
លោក Florentino Perez ប្រធានក្លឹប Real Madrid បាននិយាយទៅកាន់អ្នកកាសែតក្រោយឈ្នះពាន UEFA Super Cup នៅក្នុងថ្ងៃនេះថា គិតមកទល់នឹងថ្ងៃនេះ ក្លឹបរបស់លោកមិនគិតគូររឿងនាំចូលកីឡាករថ្មីសម្រាប់រដូវកាលក្ដៅនេះទៀតទេ។
លោក Perez បាននិយាយថា៖" អ្វីដែលយើងត្រូវធ្វើពេលនេះគឺបន្តហ្វឹកហាត់ឲ្យបានល្អទៀត ហើយលោក Ancelotti ទទួលខុសត្រូវលើការបង្វឹកក្រុមហ្នឹងហើយ អញ្ចឹងនៅខណៈនេះយើងមិនគិតគូររឿងនាំចូលកីឡាករថ្មីសម្រាប់រដូវកាលក្ដៅនេះទៀតទេ "។
ប្រធានក្លឹប Real Madrid រូបនេះបានធ្វើការលើកឡើងដោយជឿជាក់លើកីឡាករដែលស្រាប់នៅក្លឹបរបស់លោកនៅពេលនេះ ជាពិសេសគឺនៅតំបន់ប្រយុទ្ធ លោកជឿជាក់ថាBenzema នឹងធ្វើបានល្អ ទោះបីជាពេលកីឡាករនេះមានរបួស ក៏មានខ្សែប្រយុទ្ធផ្សេងៗនៅក្រុមអាចធ្វើបានល្អផងដែរ។
មកទល់នឹងពេលនេះ Real នាំចូលកីឡាករ៣នាក់ដោយសុទ្ធតែស្ថិតនៅក្នុងតំបន់ការពារទាំងអស់តែម្ដង។ កីឡាករទាំងនោះដូចជា Aurélien Tchouameni, Antonio Rüdiger និង Miguel Gutiérrez៕