• 2022-08-11 04:39:17
  • បាល់ទាត់

យុវជន​​ដែល​ទាត់​បញ្ចូល​ U16 អូស្ត្រាលី​២​គ្រាប់ ​​​មាន​ឆន្ទៈ​ និង​ស្មារតី​ចង់​កែប្រែ​ប្រវត្តិសាស្ត្រ​បាល់ទាត់​ខ្មែរ

  • 2022-08-11 04:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​«​សម្រាប់​ការ​តាំង​ចិត្ត​របស់​ខ្ញុំ មានតែ​ស្មារតី​ និង​ឆន្ទៈ​យ៉ាង​មុតមាំ​ថា នឹង​ព្យាយាម​កែប្រែ​ប្រវត្តិសាស្ត្រ​បាល់ទាត់​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន» ​នេះ​ជា​សម្ដី​របស់​យុវជន​វ័យ​១៥​ឆ្នាំ​ ស៊ូ មេងហុង ដែល​បាន​ស៊ុត​២​គ្រាប់​ម្នាក់​​ឯង​​ពេល​U16 កម្ពុជា​យក​ឈ្នះ U16 អូស្ត្រាលី ៤- ២ កាល​ពី​ពេល​ថ្មី​ៗ​​ក្នុង​​ពាន AFF U16 Boy’s Championship 2022 ដែល​បាន​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ។

​​​​​​​​​យុវជន​​​ក្រុម​ជម្រើសជាតិ​​កម្ពុជា​​ក្រោម​អាយុ​១៦​ឆ្នាំ​បាន​វិល​ត្រឡប់​មក​កាន់​ទឹក​ដី​កម្ពុជា​កាល​ពី​​ម្សិលមិញ​នេះ ​​ក្រោយ​បញ្ចប់​ភារកិច្ច​​លេង​៣​ប្រកួត​ក្នុង​ពាន​ខាង​លើ​មាន​៣​ពិន្ទុ​គឺ​ឈ្នះ យុវជន​ អូស្ត្រាលី ៤-២ ចាញ់​យុវជន មីយ៉ាន់ម៉ា ១-០ និង​ចាញ់​យុវជន និង​ចាញ់​យុវជន​ម៉ាឡេស៊ី ៣-០ ។ ក្រោយ​ការ​វិល​ត្រឡប់​នេះ​យុវជន ស៊ូ មេង​ហុង បាន​ឲ្យ​ដឹង​ថា រូប​គេ​ពិត​ជា​សប្បាយ​ចិត្ត​ក្នុង​ការ​បាន​ជាប់​ជម្រើស​ជាតិ​ទៅ​លេង​តំណាង​ឲ្យ​ជាតិ​​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​យ៉ាង​ណា​គេ​សង្ឃឹម​ថា ការ​ខិត​សំ​ប្រឹងប្រែង​របស់​ខ្លួន នឹង​ទទួល​បាន​ផ្លែផ្កា​នា​ពេល​អនាគត​ពិសេស​ក្ដី​ស្រមៃ​ និង​ការ​តាំង​ចិត្ត​មួយ​នេះ​គេ​ប្ដេជ្ញា​​នឹង​ប្រឹងប្រែង​បន្ត​ទៀត​។

​ស៊ូ ម៉េង​ហុង ​បច្ចុប្បន្ន​​ជា​យុវជន​ដែល​កំពុង​​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​ ដោយ​បាន​ចាប់​ផ្ដើម​លេង​បាល់ទាត់​ដំបូង​នៅ​​ឆ្នាំ​២០១៧ ឲ្យ​ក្រុម Green Young ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់