- 2022-08-10 13:38:10
- បាល់ទាត់
Mendy ចូលខ្លួនបំភ្លឺនៅតុលាការ បដិសេដរាល់ការចោទប្រកាន់រឿងរំលោភសេពសន្ថវៈ
- 2022-08-10 13:38:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mendy ចូលខ្លួនបំភ្លឺនៅតុលាការ បដិសេដរាល់ការចោទប្រកាន់រឿងរំលោភសេពសន្ថវៈ
ចន្លោះមិនឃើញ
ខ្សែការពារ Benjamin Mendy បានចូលមកបំភ្លឺនៅតុលាការប្រទេសអង់គ្លេសនៅសប្ដាហ៍នេះ ទាក់ទងនឹងការចោទប្រកាន់រឿងក្ដីរំលោភសេពសន្ថវៈ។
កីឡការ Manchester City រូបនេះជាប់ចោទ១០ករណីឯណោះដោយក្នុងនោះ ៨ករណីជាករណីរំលោភសេពសន្ថវៈ ១ករណីជាករណីបៀតបៀនផ្លូវភេទ និង១ករណីទៀតជាករណីប៉ុនប៉ង់រំលោភសេពសន្ថវៈ ដែលករណីទាំងនេះត្រូវបានកើតលើនារី៧រូប ដែលតុលាការមិនបញ្ចេញអត្តសញ្ញាញ។
ទង្វើទាំងអស់នេះគឺ Mendy បានប្រព្រឹត្តិនៅឯផ្ទះរបស់ខ្លួននៅប្រទេសអង់គ្លេសតែម្ដងនៅចន្លោះខែតុលា ឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ។
យ៉ាងណាទាក់ទងនឹងការចោទប្រកាន់ទាំង១០ករណីខាងលើនេះ Mendy បានធ្វើការបដិសេធទាំងអស់នៅក្នុងថ្ងៃនេះ។
ការបំភ្លឺនៅតុលាការពាក់ព័ន្ធនឹងរឿងក្ដីទាំងនេះនឹងចំណាយពេល៣ខែ ដោយចាប់ផ្ដើមនៅសប្ដាហ៍នេះតទៅ។
នៅខណៈនេះ Mendy នៅក្រៅឃុំជាបណ្ដោះអាសន្ន រីឯ Man City ក៏បានផ្អាកគេផងដែរកាលពីឆ្នាំមុនមក ដោយរង់ចាំការកាត់ក្ដីពីតុលាការឲ្យរួចស្រេចសិន៕