- 2022-08-10 13:01:21
- បាល់ទាត់
Lukaku ខឹងចិត្តព្រោះត្រឹម១ឆ្នាំនៅ Chelsea សោះ អ្នកគាំទ្រភ្លេចអស់ពីសមត្ថភាពរបស់ខ្លួនលើទីលានប្រកួត
- 2022-08-10 13:01:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lukaku ខឹងចិត្តព្រោះត្រឹម១ឆ្នាំនៅ Chelsea សោះ អ្នកគាំទ្រភ្លេចអស់ពីសមត្ថភាពរបស់ខ្លួនលើទីលានប្រកួត
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Romelu Lukaku បាននិយាយទៅកាន់សារព័ត៌មាន DAZN Intalia នៅក្នុងថ្ងៃនេះថា គេខឹងក្នុងចិត្តដែរ ព្រោះត្រឹមតែរយៈពេល១ឆ្នាំនៅក្លឹប Chelsea សោះអ្នកគាំទ្រភ្លេចអស់ថាគេអាចធ្វើអីបានខ្លះលើទីលានប្រកួត។
Lukaku បាននិយាយថា៖" រដូវកាលកាលនៅក្លឹប Chelsea នៅឆ្នាំទៅមិញនេះក៏ធ្លាប់បានផ្ដល់កម្លាំងចិត្តឲ្យខ្ញុំខិតខំប្រឹងប្រែងធ្វើឲ្យបានកាន់តែល្អជាមុន តែយ៉ាងណាទន្ទឹមនឹងនេះក៏ខ្ញុំមានអារម្មណ៍ថាត្រឹមតែ១ឆ្នាំកន្លងទៅនេះសោះ អ្នកគាំទ្រ និងអ្នកគ្រប់គ្នាភ្លេចអស់ថាខ្ញុំអាចធ្វើអីបានខ្លះលើទីលានប្រកួត។ នេះជាអ្វីដែលខ្ញុំខឹងនៅក្នុងចិត្តមែនទែន "។
បន្ថែមពីនេះ ខ្សែប្រយុទ្ធមកលេងនៅ Inter Milan វិញនៅរដូវកាលនេះប៉ុន្តែនៅក្នុងលក្ខខ័ណ្ឌក៏បានលើកឡើងផងដែរថា មកលេងនៅទីនេះគឺគេមិនខ្វល់ពីការឈ្នះពានសម្រាប់ខ្លួនគេនោះទេ គឺគេឈ្នះពានជាក្រុមជាពិសេសគឺពាន Serie A ។
Lukaku ផ្លាស់ទៅកាន់ Inte Milan វិញក្រោយផ្លាស់ត្រលប់ទៅ Chelsea ទើបតែ១រដូវកាល។ ក្នុងរដូវកាលកន្លងទៅនេះ គេចូលលេងបាន ៤៤ប្រកួត និងស៊ុតចូល ១៥គ្រាប់៕