
- 2022-08-08 03:13:06
- បាល់ទាត់
Ten Hag ទទួលស្គាល់ ពេលមាន Ronaldo បិសាចក្រហមលេងល្អ
- 2022-08-08 03:13:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ten Hag ទទួលស្គាល់ ពេលមាន Ronaldo បិសាចក្រហមលេងល្អ
ចន្លោះមិនឃើញ
អ្នកចាត់ការរបស់ Manchester United លោក Erik ten Hag បានទទួលស្គាល់ថា ក្រុមរបស់លោកលេងល្អឡើងវិញពេលមាន Cristiano Ronaldo លើទីលាន។
Ronaldo បានចាប់ផ្ដើមជាកីឡាករបម្រុងសម្រាប់ការប្រកួត Premier League ដំបូងរបស់ United ទល់នឹង Brighton នៅក្នុងកីឡដ្ឋាន Old Trafford និងបានចូលលេងនៅវគ្គទីពីរ។ ក្នុងការប្រកួតចាញ់ Brighton ២-១ បិសាចក្រហមរកគ្រាប់បាល់បាននៅនាទី៦៨ ពេលដែល Alexis Mac Allister ធ្វើឲ្យចូលទីខ្លួនឯង។
ក្នុងការប្រកួតនេះលោក Ten Hag បានទទួលស្គាល់ថា ទម្រង់លេងរបស់ United បានប្រសើរឡើងពេលដែលប្ដូរ Ronaldo ចូល។ និយាយប្រាប់ Sky Sport ក្រោយពីបញ្ចប់ការប្រកួតអ្នកចាត់ការសញ្ជាតិហុល្លង់លើកឡើងថា ច្បាស់ណាស់នៅវគ្គទីពីរ United ប្រសើរឡើងវិញនៅតំបន់កណ្ដាលពេលដែលទម្លាក់ Eriksen ចុះ និងដាក់ Ronaldo ឲ្យប្រយុទ្ធ។ ក្រុមបានបង្កើតឱកាសល្អៗ តែស្ដាយមិនអាចរកគ្រាប់បាល់បាន។
លោកក៏រំពឹងថា កម្លាំងកាយសម្បទារបស់ Ronaldo នឹងត្រលប់មកពេញលេញឆាប់ៗ ក្រោយសម្រាកមិនបានលេង Pre-season។ វាត្រូវការពេលវេលា និងមិនអាចបង្ខំ ដោយសារតែ Ronaldo ទើបតែហាត់បានមួយសប្ដាហ៍។ ប្រកួតកាលពីម្សិលមិញនឹងអាចជួយគេឲ្យប្រសើរសម្រាប់សប្ដាហ៍ខាងមុខ៕