• 2022-08-04 12:16:07
  • បាល់ទាត់

ក្លឹប​នៅ​ប្រេស៊ីល​មួយ​នេះ​ ចាប់​អារម្មណ៍​​ចង់​បាន​ Ronaldo

  • 2022-08-04 12:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Duilio Monteiro Alves ប្រធាន​ក្លឹប​ Corinthians ដែល​ជា​ក្លឹប​មួយ​នៅ​ក្នុង​លីគ​កំពូល​ប្រេស៊ីល​ Campeonato Brasileiro Série A បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​កម្មវិធី​ Ulissescast ជា​សាធារណៈ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​ពិត​ជា​ចាប់​អារម្មណ៍​ចង់​បាន​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ។

លោក​ Duilio បាន​និយាយ​ថា​៖" ជា​ការ​ពិត​ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ចង់​បាន​ Ronaldo មែន​ព្រោះ​ខ្ញុំ​ជា​អ្នក​មាន​ក្ដី​ស្រមៃ​ធំ​ណាស់​។ នេះ​ជា​ Corinthians ដូច​ដឹង​ស្រាប់​ហើយ​ Willian និង​ Renato Augusto​ សុទ្ធ​តែ​ធ្លាប់​មក​ទី​នេះ​។ និយាយ​ក្នុង​ពិភព​បាល់ទាត់​នេះ​ អ្វី​ៗ​គឺ​សុទ្ធ​តែ​អាច​កើត​ឡើង​ ហើយ​​ខ្ញុំ​មាន​កាតព្វកិច្ច​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ Corinthians ល្អ​បំផុត​ "។​

លោក​បន្ត​ថា​៖" យ៉ាង​ណា​សួរ​ខ្ញុំ​ថា​រឿង​ហ្នឹង​អាច​កើត​ឡើង​អត់​? ខ្ញុំ​មិន​ដឹង​ដែរ​។ យើង​អត់​ទាន់​បាន​សាក​ធ្វើ​ផង​ យើង​អត់​ទាន់​មើល​លម្អិត​ទេ​ តែ​ឥឡូវ​នេះ​យើង​កំពុង​តែ​តាម​ដាន​គេ​ហើយ​។ សាក​ស្រមៃ​មើល​បើ​សុខៗ​ គេ​ចង់​មក​លេង​នៅ​ប្រេស៊ីល​ នឹង​ទៅ​ជា​យ៉ាង​ណា​ទៅ​ "។

មក​ទល់​នឹង​ពេល​នេះ​ អនាគត​របស់​ Ronaldo នៅ​ Man Utd គឺ​នៅ​តែ​ស្រពិចស្រពិល​។ ចំពោះ​​​ការ​ប្រកួត​បើក​ឆាក​ PL ​របស់ Man Utd លោក​ Ten Hag នឹង​ដាក់ Ronaldo ជា​កីឡាករ​បម្រុង៕​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់