- 2022-08-02 13:28:31
- បាល់ទាត់
Lewandowskiថា ចាកចេញពី Bayern ជាពេលដ៏ក្រៀមក្រំ និងលំបាកបំផុតសម្រាប់គេ
- 2022-08-02 13:28:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lewandowskiថា ចាកចេញពី Bayern ជាពេលដ៏ក្រៀមក្រំ និងលំបាកបំផុតសម្រាប់គេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Robert Lewandowski បានត្រលប់មកកាន់ក្លឹប Bayern Munich វិញក្នុងសប្ដាហ៍នេះដើម្បីចូលរួមពិធីលាគ្នាជាមួយក្លឹបនេះ ដោយក្នុងកំឡុងពេលនោះកីឡាករក៏បាននិយាយថា នៅពេលចាកចេញពីក្លឹបនេះ ជាពេលដ៏ក្រៀមក្រំ និងលំបាកបំផុតសម្រាប់គេ។
មូលហេតុដែល Lewandowski និយាយបែបនេះគឺដោយសារតែពេលគេផ្លាស់ទៅ Barcelona គឺគេមានភាពរកាំរកូសជាមួយនឹង Bayern Munich ដោយក្លឹបនេះហាក់មិនចង់ឲ្យគេទៅ តែកីឡាករនេះទទូចម្ដងហើយម្ដងទៀត ទាំងក្នុងក្លឹប និងសាធារណៈថាគេចង់ទៅ ដែលជាលទ្ធផលគេផ្លាស់ទៅបានដូចបំណង ដូច្នេះហើយរឿងនេះបានធ្វើឲ្យកីឡាករនេះមានអារម្មណ៍ដូចជាមិនគប្បីចំពោះក្លឹប និងអ្នកគាំទ្រ។
យ៉ាងណានៅក្នុងថ្ងៃនេះ Lewandowski បានបង្ហាញអារម្មណ៍ថា គេអាចចេញពី Bayern នេះដោយសប្បាយចិត្តវិញហើយ បន្ទាប់ពីបានមកកម្មវិធីខាងលើធ្វើការអរគុណ និងទិញកាដូរមួយចំនួនដល់ក្លឹបដែលធ្លាប់ជួយ និងផ្ដល់ឱកាសឲ្យគេកន្លងមក ក៏ដូចជាអរគុណអ្នកគាំទ្រនៅក្លឹបនេះទាំងគ្នា។
Lewandowski ផ្លាស់ទៅ Barcelona ដោយចុះកុងត្រា៤ឆ្នាំ ចាប់ពីរដូវកាលថ្មីនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦៕