/62e7ce20e296c_1659358740_medium.jpg)
- 2022-08-01 13:18:20
- បាល់ទាត់
Tuchelថា Chelsea មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ប្រកួត PL រដូវកាលថ្មីទេ
- 2022-08-01 13:18:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tuchelថា Chelsea មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ប្រកួត PL រដូវកាលថ្មីទេ
ចន្លោះមិនឃើញ
លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea បាននិយាយទៅកាន់អ្នកកាសែតនៅក្នុងថ្ងៃនេះថា ក្លឹបរបស់លោកមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ប្រកួត Premier League រដូវកាលថ្មីនេះនៅឡើយទេ។
លោក Tuchel បាននិយាយថា៖" ប្រកួត Pre Season លើកនេះពិតយូរមែនទែន។ ហត់នឿយ ហើយអស់កម្លាំងខ្លាំងមែនទែនសម្រាប់ទៅអាមេរិកលើកនេះ ឥឡូវនេះយើងត្រូវធ្វើដំណើរត្រលប់ទៅវិញទៀតអញ្ចឹងវាកាន់តែមិនស្រួលទៀតហើយ "។
លោកបានបន្តថា៖ និយាយចប់សប្ដាហ៍កន្លងនេះទៅ យើងអត់ទាន់បានត្រៀមអីក្រៅពីប្រកួតនឹង Everton នោះទេ។ ប្រកួតរដូវកាលថ្មីនៅនឹងមុខយើងនេះហើយ អញ្ចឹងមានរឿងមួយចំនួនដែលយើងត្រូវត្រៀម និងធ្វើឲ្យល្អប្រសើរ។ តែយើងអត់ទាន់បានត្រៀមវារួចរាល់ផងហ្នឹង។ តែយើងទាន់ចាំបាច់ត្រៀមឥឡូវក៏បាន។ យើងនៅសល់មួយអាទិត្យទៀតដែរ អញ្ចឹងយើងនឹងពេលធ្វើឲ្យក្លឹបយើងដល់កម្រិតកំពូលតែម្ដង។ និយាយឲ្យតែចាប់ផ្ដើមរដូវកាលថ្មីដឹងតែល្អ។ យើងនៅមួយអាទិត្យនេះ អញ្ចឹងយើងសល់ពេលត្រៀមហើយ "។
Chelsea នឹងចាប់ផ្ដើមរដូវកាល PL ថ្មីដោយប្រកួតនឹង Tottenham Hotspure នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ខាងមុខ។ មកទល់នឹងពេលនេះក្លឹបនេះយកបាន Raheem Sterling, Kalidou Koulibaly, Omari Hutchinson និង Eddie Beach៕