• 2022-07-26 11:36:17
  • បាល់ទាត់

Lewandowskiថា​ តាំង​ពី​​មក​ដល់​ Barca គេ​មិន​ដែល​និយាយ​រឿង​ចាញ់​ Bayern ៨-២ ក្នុង​ក្រុម​ឡើយ​

  • 2022-07-26 11:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Robert Lewandowski បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ តាំង​ពី​គេ​ផ្លាស់​មក​ក្លឹប​ Barcelona មក​ គេ​មិន​ដែល​និយាយ​រឿង​ហេតុការណ៍​ប្រកួត​ចាញ់​ក្លឹប​ Bayern Munich ៨-២ ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League កាល​ពី​ឆ្នាំ​២០២០ ជា​មួយ​នឹង​មិត្ត​រួម​ក្រុម​ថ្មី​គេ​ឡើយ​។

Lewandowski បាន​និយាយ​ថា​៖" ខ្ញុំ​សុំ​ទទួល​ស្គាល់​ថា​តាំង​ពី​ផ្លាស់​មក​ដល់​ Barca នេះ​ខ្ញុំ​មិន​មិន​ដែល​និយាយ​រឿង​ហេតុការណ៍​ប្រកួត​ចាញ់​ក្លឹប​ Bayern ៨-២ នេះ​ជា​មួយ​មិត្ត​រួម​ក្រុម​ថ្មី​ឡើយ​ ព្រោះ​នេះ​ជា​រឿង​អតីត​កាល​ទៅ​ហើយ​ ជា​ពិសេស​គឺ​កាន់​តែ​ល្អ​តែ​ម្ដង​គឺ​កុំ​មើល​ត្រលប់​វា​វិញ​។ នេះ​ជា​របៀប​ដែល​យើង​គិត​ "។

លើស​ពី​នេះ​ទៅ​ទៀត​ កីឡាករ​នេះ​ក៏​បាន​ឡើង​ថា​រឿង​រ៉ាវ​ខាង​លើ​ជា​អតីត​កាល​ តែ​សម្រាប់​ពេល​នេះ​គឺ​ក្រុម​ Barca របស់​គេ​នឹង​ល្អ​ប្រសើរ​ជាង​រដូវកាល​មុន​ និង​គិត​គូរ​តែ​រឿង​ឈ្នះ​ពាន​ ព្រោះ​នឹង​មាន​ការ​ជួយ​ជ្រែង​ពី​គ្រូបង្គោល​ មិត្តរួម​ក្រុម​ផ្ទាល់​ ក៏​ដូច​ជា​រូប​គេ​ ខិត​ធ្វើ​គោលដៅ​នេះ​ឲ្យ​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Lewandowski ទើប​ផ្លាស់​ពី​ Bayern មក​កាន់​ Barca ក្នុង​រដូវកាល​នេះ​ដោយ​មាន​កុងត្រា​រយៈពេល​៤ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០២៦៕

ប្រភព៖ Marca អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី