- 2022-07-22 02:04:11
- បាល់ទាត់
Mane យកឈ្នះ Salah គ្រងពានកីឡាករឆ្នើមប្រចាំអាហ្រ្វិកជាលើកទី២
- 2022-07-22 02:04:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mane យកឈ្នះ Salah គ្រងពានកីឡាករឆ្នើមប្រចាំអាហ្រ្វិកជាលើកទី២
ចន្លោះមិនឃើញ
កីឡាករ Sadio Mane សញ្ជាតិសេណេហ្គាល់បានឈ្នះពានកីឡាករឆ្នើមអាហ្រ្វិកប្រចាំឆ្នាំជាលើកទីពីរ ក្នុងកម្មវិធីដែលរៀបចំដោយសហព័ន្ធទ្វីបអាហ្រ្វិកក្នុងទីក្រុង Rabat ប្រទេសម៉ារ៉ុក។
Mane បានជួយជម្រើសជាតិសេណេហ្គាល់យកឈ្នះអេហ្ស៊ីបដោយបាល់ប៉េណាល់ទីលើកពាន Africa Cup of Nations ជាលើកដំបូង។ ហើយបើនិយាយក្នុងកម្រិតក្លឹបវិញ រដូវកាលមុនគេបាននាំ Liverpool លើកពាន២គឺ FA Cup និង League Cup។
កីឡាករវ័យ៣០ឆ្នាំបានឈ្នះពាន African Footballer of the Year ក្រោយវ៉ាដាច់ពិន្ទុអ្នកចាំទីរបស់ Chelsea កីឡាករ Edouard Mendy និងអតីតមិត្តរួមក្រុមនៅហង្សក្រហម Salah។ មែនទែនទៅ កម្មវិធីខាងលើបានផ្អាករៀបចំអស់រយៈពេល៣ឆ្នាំទៅហើយដោយសារតែការរាតត្បាតជំងឺកូវីដ។
Mane ឈ្នះពានកីឡាករឆ្នើមប្រចាំអាហ្រ្វិកចុងក្រោយកាលពីឆ្នាំ២០១៩ ហើយកាលនោះ Salah ក៏បានត្រឹមលេខ២ដូចពេលនេះដែរ។ Samuel Eto’o និង Yaya Toure ជាកីឡាករតែពីរនាក់គត់ធ្លាប់ឈ្នះពានរង្វាន់នេះ៤ដងដូចគ្នា៕