- 2022-07-21 12:30:03
- បាល់ទាត់
Artetaថា Arsenal នឹងចាប់ផ្ដើមវាយចេញកីឡាករមួយចំនួន ក្រោយយកបាន Zinchenko
- 2022-07-21 12:30:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Artetaថា Arsenal នឹងចាប់ផ្ដើមវាយចេញកីឡាករមួយចំនួន ក្រោយយកបាន Zinchenko
ចន្លោះមិនឃើញ
លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal បាននិយាយទៅសារព័ត៌មាននៅក្នុងថ្ងៃនេះថា គោលដៅបន្ទាប់របស់លោកគឺ វាយចេញកីឡាករមួយចំនួនដែលមិនចាំបាច់ ក្រោយយកក្លឹបលោកយកបាន ខ្សែបម្រើ Oleksandr Zinchenko។
លោក Arteta បាននិយាយថា៖" បន្ទាប់ទៅនេះយើងនឹងចាប់ផ្ដើមធ្វើការសម្រេចចិត្តវាយចេញកីឡាករមួយចំនួន ដែលយើងមិនសូវមានម៉ោងឲ្យពួកគេលេងទៀងទាត់ និងសូវចាំបាច់ចំពោះយើង។ យើងធ្វើបែបនេះធ្វើដើម្បីល្អចំពោះពួកគេទេ។ កិច្ចការហ្នឹងនឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះ "។
សម្រាប់រដូវកាលក្ដៅនេះ Arsenal បានចំណាយអស់ជាង ៩៧លានដុល្លារហើយក្នុងការនាំចូលកីឡាករ ហើយ Zinchenko នេះជាកីឡាករដែល Arsenal នឹងប្រកាសជាផ្លូវការនាំយកបានពី Manchester City ឆាប់ៗនេះ។
កីឡាករជនជាតិអ៊ុយក្រែនរូបនេះ ត្រូវលោក Arteta សរសើរពីសមត្ថភាពខ្លាំង ដោយគេក៏ធ្លាប់ជាកីឡាករស្ថិតក្នុងការដឹកនាំផ្ទាល់របស់លោក Arteta ផងដែរកាលពីលោកនៅធ្វើជាគ្រូជំនួយនៅ Man City ៕