• 2022-07-21 11:54:02
  • បាល់ទាត់

Tuchel ភ្ញាក់ផ្អើល​ក្រោយ​ឮ​សម្ដី​របស់​ Werner ហាក់​ដូច​ជា​មិន​ពេញ​ចិត្ត​នឹង​ Chelsea

  • 2022-07-21 11:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Tuchel អ្នកចាត់ការ​ក្លឹប​ Chelsea មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ឮ​សម្ដី​របស់​ ខ្សែ​ប្រយុទ្ធ​ Timo Werner ហាក់​ដូច​ជា​មិន​ពេញ​ចិត្ត​នឹង​ក្លឹប​លោក​ ក្រោយ​ចាញ់​ប្រកួត​មិត្តភាព​ Pre Season នឹង​ក្លឹប​អាមេរិក​ Charlotte នៅ​ក្នុង​ថ្ងៃ​នេះ​នូវ​លទ្ធផល​ ១-១ ដោយ​កាត់​សេចក្ដី​តាម​ប៉េណាំងទី​ដែល​មាន​លទ្ធផល​ ៣-៥។

លោក​ Tuchel បាន​និយាយ​ថា​៖" ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។ បើ​ខ្ញុំ​នៅ​ក្មេង​ដូច​គេ​វិញ​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​មក​លេង​ឲ្យ​ Chelsea បើ​ខ្ញុំ​វិញ​ខ្ញុំ​នឹង​ជា​មនុស្ស​ដែល​រីករាយ​បំផុត​នៅ​លើ​លោក​នេះ​ហើយ​។ និយាយ​ទៅ​ Wrner គេ​ត្រូវ​តែ​រក​ម៉ោង​លេង​ឲ្យ​បាន​ច្រើន​ តាម​រយៈ​បង្ហាញ​គុណភាព​របស់​គេ​ ដើម្បី​យក​កន្លែង​លេង​ និង​ការពារ​កន្លែង​ដែល​គេ​នោះ​ "។

លោក​បាន​បន្ត​ថា​៖" ដូច​ខ្ញុំ​និយាយ​ បើ​ខ្ញុំ​វិញ​បើ​កាល​ពី​ក្មេង​ខ្ញុំ​បាន​ក្លឹប​នេះ​ដូច​អញ្ចឹង​ គឺ​ខ្ញុំ​គិត​ថា​ខ្លួន​ឯង​នេះ​​ជា​មនុស្ស​ដែល​រីករាយ​បំផុត​នៅ​លើ​លោក​នេះ​ តែ​ចំពោះ​គេ​និយាយ​អញ្ចឹង​គឺ​ខ្ញុំ​មិន​យល់​ទេ​។​

ក្រោយ​ចាញ់​ប្រកួត​ខាង​លើ​ Werner បាន​លើក​ឡើង​ហាក់​ដូច​ជា​មិន​ពេញចិត្ត​នឹង​ Chelsea ដោយ​គេ​លើក​ឡើង​ក្នុង​ន័យ​នេះ​ថា​ កន្លែង​ណា​ក៏​គេ​ពេញចិត្ត​នឹង​នៅ​ដែរ​ឲ្យ​តែ​កន្លែង​នោះ​គេ​មាន​ម៉ោង​លេង​ និង​អាច​ស៊ុត​ចូល​បាន​ច្រើន​។

Wener ផ្លាស់​មក​ Chelsea ២ឆ្នាំ​ហើយ​តែ​គេ​នៅ​តែ​មាន​បញ្ហា​នៅ​ពេល​ស៊ុត​ចូល​បញ្ចូល​ទី​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់