- 2022-07-21 03:19:55
- បាល់ទាត់
ចេញហើយបេក្ខភាព ៣នាក់ចុងក្រោយប្រជែងពាន African Footballer of the Year
- 2022-07-21 03:19:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយបេក្ខភាព ៣នាក់ចុងក្រោយប្រជែងពាន African Footballer of the Year
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់អាហ្រ្វិក (CAF) បានប្រកាសបេក្ខភាព៣នាក់ចុងក្រោយក្នុងការប្រជែងពានកីឡាករឆ្នើមប្រចាំឆ្នាំ២០២២ (African Football of the Year award)។
Mohamed Salah, Sadio Mane និង Edouard Mendy គឺជាបេក្ខភាព៣នាក់ចុងក្រោយដែលត្រូវប្រកាសរកអ្នកឈ្នះម្នាក់នៅថ្ងៃទី ២១ ខែ កក្កដា ក្នុងក្រុង Rabat ប្រទេសម៉ារ៉ុក។ ខ្សែប្រយុទ្ធទាំងពីរ Salah និង Mane ត្រូវបានរំពឹងមានលទ្ធភាពឈ្នះពានខ្ពស់ជាងគេ ដោយសារតែពួកគេជាតួសំខាន់ជួយ Liverpool កាលពីរដូវកាលមុន។
កីឡាករទាំងពីរបាននាំហង្សក្រហមឈ្នះពាន League Cup និង FA Cup និងរងជើងឯកពានរង្វាន់ Champions League ក្រោយចាញ់ Real Madrid។ ពួកគេក៏បានជួយក្រុមលោក Jurgen Klopp បញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្នុងលីគ ដោយរបូតពានទៅឲ្យ Manhcester City។
បើនិយាយក្នុងក្រុមជម្រើសជាតិវិញ Mane និង Mendy បានជួយសេណេហ្គាល់បំបាក់ក្រុមរបស់ Salah អេហ្ស៊ីបលើកពាន Africa Cup of Nations។ តែបើក្នុងកម្រិតក្លឹប Mendy មិនបានជួយ Chelsea ជោគជ័យអ្វីឡើយកាលពីរដូវកាលមុន៕