• 2022-07-20 13:32:03
  • បាល់ទាត់

Lewandowskiថា​ Bayern មិន​ចាំ​បាច់​ត្រូវ​ការ​ កីឡាករ​ពាក់​អាវ​លេខ​៩ ថ្មី​នោះ​ទេ​

  • 2022-07-20 13:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Robert Lewandowski បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sport Bild នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​ Bayern Munich មិន​ចាំ​ចាប់​ត្រូវ​ការ​ កីឡាករ​ពាក់​អាវ​លេខ​៩ ថ្មី​នោះ​ទេ​។

Lewandowski បាន​និយាយ​ថា​៖" ខ្ញុំ​គិត​ថា​ Bayern មាន​កីឡាករ​លេង​បែប​ប្រយុទ្ធ​សម្រុក​ ដែល​មាន​ទេពកោសល្យ​ច្រើន​ អញ្ចឹង​ក្លឹប​នេះ​មិន​ចាំបាច់​ត្រូវ​កីឡាករ​ពាក់​អាវ​៩ថ្មី​ ដែល​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ ដែល​ជា​ខ្សែ​ប្រយុទ្ធ​បង្គោល​នោះ​ទេ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ការ​លេង​បែប​ប្រយុទ្ធ​របស់​ Bayern គឺ​ថា​អស្ចារ្យ​ដាច់​គេ​តែ​ម្ដង​ ពួក​គេ​អាច​លេង​តិកនិក​ហ្នឹង​បាន​អស្ចារ្យ​ណាស់​ ទោះ​គ្មាន​កីឡាករ​ណា​មក​ជំនួស​កន្លែង​ខ្ញុំ​នៅ​ហ្នឹង​ ក៏​ពួក​គេ​នៅ​តែ​ធ្វើ​បាន​ល្អ​ដែរ​ "។​

Lewandowski បាន​ចាកចេញ​ពី​ Bayern ផ្លាស់​ទៅ​កាន់​ Barcelona នៅ​ក្នុង​រដូវកាល​នេះ​ ដោយ​កីឡាករ​នេះ​បាន​ធ្វើ​ពិធី​លា​មិត្ត​រួម​ក្រុម​ និង​បុគ្គលិក​ក្លឹប​រួច​ស្រេច​ហើយ​ ក្រោយ​ធ្លាប់​បាន​រួម​រស់​ជា​មួយ​ Bayern នេះ​អស់​រយៈពេល​ ៧ឆ្នាំ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់