- 2022-07-20 11:21:14
- បាល់ទាត់
ផ្លូវការ! Dybala ចុះកុងត្រាមកលេងឲ្យ Roma រយៈពេល៣ឆ្នាំ
- 2022-07-20 11:21:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! Dybala ចុះកុងត្រាមកលេងឲ្យ Roma រយៈពេល៣ឆ្នាំ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Paulo Dybala បានធ្វើការចុះកុងត្រាផ្លាស់មកលេងឲ្យក្លឹប Roma ជាផ្លូវការនៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។
Roma បាននាំយក Dybala ដោយលក្ខណៈ Free Agent ដែលបានព្រមព្រៀងគ្នាចុះកុងត្រារយៈពេល៣ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងប្រាក់ពលកម្ម ៦លានដុល្លារ ក្នុងមួយឆ្នាំ។
បើតាមប្រភពជាច្រើន លោក Jose Mourinho គ្រូបង្គោល Roma ជាចូលរួមចំណែកយ៉ាងធំក្នុងការនាំយកកីឡាករនេះមួយនេះ ដោយលោកត្រូវបានគេដឹងបានទូរស័ព្ទទៅបញ្ចុះបញ្ចូល Dybala ជាច្រើនដងច្រើនសារដើម្បីមកចូលរួមក្នុងក្រុមលោក។
កីឡាករខាងលើនឹងពាក់អាវលេខ២១ នៅពេលមកលេងឲ្យ Roma នេះ៕