/62d54e5082bb6_1658146380_medium.jpg)
- ច័ន្ទ, 18 កក្កដា 2022 12:14
- បាល់ទាត់
Dybala ផ្លាស់ទៅកាន់ Roma ក្រោយចប់ជាមួយ Juventus
- ច័ន្ទ, 18 កក្កដា 2022 12:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dybala ផ្លាស់ទៅកាន់ Roma ក្រោយចប់ជាមួយ Juventus
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Paulo Dybala បានសម្រេចផ្លាស់ទៅកាន់ ក្លឹប Roma នៅក្នុងរដូវកាលថ្មីនេះហើយក្រោយដាច់កុងត្រានឹងក្លឹប Juventus។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។
Roma បាននាំយក Dybala ដោយលក្ខណៈ Free Agent ដែលបានព្រមព្រៀងគ្នាចុះកុងត្រារយៈពេល៣ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងប្រាក់ពលកម្ម ៦លានដុល្លារ ក្នុងមួយឆ្នាំ។
បើតាមប្រភពខាងលើ លោក Jose Mourinho គ្រូបង្គោល Roma បានទូរស័ព្ទទៅបញ្ចុះបញ្ចូល Dybala ជាច្រើនដងច្រើនសារដើម្បីមកចូលរួមក្នុងក្រុមលោក។
នៅខណៈនេះ Dybala និង Roma បានព្រមព្រៀងគ្នារួចរាល់ហើយ ដោយនៅបញ្ចប់ឯកសារកុងត្រា និងប្រកាសជាផ្លូវការប៉ុណ្ណោះ៕