• 2022-07-15 02:31:50
  • បាល់ទាត់

ភ្ញាក់ផ្អើល! Fabregas ខិតជិត​ផ្លាស់​ទៅ​កាន់​ក្លឹប​មួយ​​លេង​ក្នុង Serie B

  • 2022-07-15 02:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Cesc Fabregas គ្រោង​នឹង​ផ្លាស់​ទៅ​លេង​ជាមួយ​ក្លឹប Como ដែល​ស្ថិត​ក្នុង​​លីគ​លំដាប់​ទី​ពីរ​របស់​អ៊ីតាលី (Serie B)។

អតីត​កីឡាករ​របស់ Arsenal, Barcelona និង Chelsea បាន​ក្លាយ​​ជា​កីឡាករ​ទំនេរ​​​គ្មាន​ក្លឹប​លេង​​ចាប់​តាំង​​ចាកចេញ​ពី​ក្លឹប Monaco កាល​ពី​បញ្ចប់​រដូវ​កាល។ សេចក្ដីរាយការណ៍​ពី​ប្រទេស​អ៊ីតាលី​បាន​ឲ្យ​ដឹង​ថា សមាជិក​ឈ្នះ​ពាន​រង្វាន់ World Cup ២០១០ នឹង​ចុះ​កុងត្រា​​រហូត​ដល់​ឆ្នាំ​២០២៤​ជាមួយ​ក្លឹប Como ដែល​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​១៣​នៅ Serie B កាល​ពី​រដូវ​កាល​មុន។

មាន​ការ​បញ្ជាក់​ថា ការ​ផ្លាស់​ទៅ​កាន់​ក្លឹប Coma គឺ​ជា​គម្រោង​មួយ​របស់ Fabregas ដើម្បី​ឈាន​ទៅ​កាន់​តំណែង​ជា​គ្រូ​នៅ​ក្នុង​ក្លឹប ពេល​ដែល​ចូល​និវត្តន៍​ពី​បាល់ទាត់។ ក្លឹប Lecce ដែល​នឹង​ឡើង​មក​លេង​នៅ Saeri A នៅ​រដូវ​កាល​​២០២២-២៣ ក៏​បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ផង​ដែរ ប៉ុន្តែ​គេ​បាន​សម្រេច​ចង់​មក​ចូលរួម​ជាមួយ Como៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី