• 2022-07-14 13:08:15
  • បាល់ទាត់

Tuchel មិន​ចាប់អារម្មណ៍​ចង់​បាន​ Ronaldo មក​ Chelsea នោះ​ទេ​

  • 2022-07-14 13:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Tuchel មិន​ចាប់អារម្មណ៍​ចង់​បាន​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo មក​កាន់​ក្លឹប​ Chelsea នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​ទៅ​កាន់​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Tuchel បាន​លើក​ឡើង​ថា​ គោលដៅ​របស់​ក្លឹប​ចង់​បាន​នៅ​ពេល​នេះ​គឺ​មិន​បាន​ខ្សែ​ប្រយុទ្ធ​នោះ​ទេ​ ដោយ​គោលដៅ​ជា​អាទិភាព​របស់​លោក​គឺ​ត្រូវ​ការ​ខ្សែការពារ​ដែល​ល្អ​ៗមួយ​ចំនួន​បន្ថែម​ទៀត​។

បើ​តាម​កំពូល​អ្នកកាសែត​ Fabrizio Romano បាន​ឲ្យ​ដឹង​ថា​ លោក​ Jorge Mendes ភ្នាក់ងារ​កីឡាករ​របស់​ Ronaldo បាន​ទាក់ទង​មក​កាន់​ លោក​ Todd Boehly ម្ចាស់​ថ្មី​របស់​ Chelsea យ៉ាង​ណា​ការ​សម្រេច​ចុង​ក្រោយ​គឺ​ស្ថិត​នៅ​លើ​លោក​ Tuchel ដដែល​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ronaldo ត្រូវ​បាន​គេ​ដឹង​មិន​មក​ហ្វឹកហាត់​ជា​មួយ​ក្រុម​ Man Utd នោះ​ទេ​ និង​បាន​ចូល​រួម​ប្រកួត​ Pre Season ឡើយ​ដោយ​នៅ​ខណៈ​នេះ​កីឡាករ​នេះ​កំពុង​ស្វែង​រក​ក្លឹប​ថ្មី​ដែល​ចង់​ទៅ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់