• 2022-07-13 13:01:46
  • បាល់ទាត់

Mount ទំនង​ជាង​ចង់​បន្ត​អនាគត​នៅ​ Chelsea ក្នុង​រយៈពេល​វែង​​ទៀត​

  • 2022-07-13 13:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Mason Mount ទំនង​ជា​ចង់​បន្ត​អនាគត​នៅ​ក្លឹប​ Chelsea ក្នុង​រយៈពេល​វែង​ ដោយ​គេ​ចង់​បើក​ការ​ចរចា​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ឆាប់ៗ​។

Mount បាន​លើក​ឡើង​ក្នុង​ថ្ងៃ​នេះ​ទៅ​អ្នកកាសែត​ថា​៖" ខ្ញុំ​នៅ​សល់​កុងត្រា​២ឆ្នាំទៀត​ជា​មួយ​ Chelsea ហើយ​ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​មែនទែន​នឹង​នៅ​លេង​នៅ​ក្លឹប​នេះ​។ ការ​ចរចា​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​សង្ឃឹម​ថា​នឹង​កើត​ឡើង​ពេល​ឆាប់ៗ​ខាង​មុខ​។

កីឡាករ​នេះ​ក៏​បាន​រៀបរាប់​ពី​ជំនួប​រវាង​ លោក​ Todd Boehly ម្ចាស់​ថ្មី​ក្លឹប​ Chelsea ជា​មួយ​ដៃ​គូរ​វិនិយោគ​ ក៏​ដូច​ជា​ក្លឹប​ និង​កីឡាករ​ទាំង​អស់​កន្លង​ទៅ​នេះ​ដែល​និយាយ​ពី​ចក្ខុវិស័យ​របស់​ក្លឹប​ក្រោម​ការ​ដឹកនាំ​របស់​ពួក​គេ​ ដោយ​កីឡាករ​នេះ​បាន​បញ្ចេញ​អារម្មណ៍​វិជ្ជមាន​នឹង​ពួក​គេ​ ដោយ​សារ​តែ​ពួក​គេ​មាន​ទិសដៅ​ចង់​បន្ត​ឲ្យ​ក្លឹប​នេះ​នៅ​តែ​ជោគជ័យ​ទៅ​មុខ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត​ ចង់​បន្ត​បែប​នេះ​។

Mount បាន​មក​លេង​ឲ្យ​ Chelsea បាន​៣រដូវកាល​ហើយ​ ដោយ​ចូល​រួម​លេង​បាន​ ១៦០ប្រកួត​ និង​ស៊ុត​ចូល​ ៣០គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់