• 2022-07-13 12:24:28
  • បាល់ទាត់

Barca ចុះ​កុងត្រា​​យក​បាន​ Raphinha និងតកុងត្រា​​ថ្មី​នឹង​ Dembele ជាផ្លូវការក្នុង​សប្ដាហ៍​នេះ​​

  • 2022-07-13 12:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​លោក​នឹង​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​យក​បាន​ ខ្សែស្លាប​ Raphinha ពី​ Leeds United ក៏​ដូច​ជា​ធ្វើ​ការ​ប្រកាស​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ ខ្សែ​ប្រយុទ្ធ​ Ousmane Dembele នៅ​ក្នុង​សប្ដាហ៍​នេះ​ផង​ដែរ​។

ចំពោះ​នៅ​ក្នុង​ថ្ងៃ​នេះ​ផ្ទាល់​ Barca ក៏​បាន​ធ្វើ​ការ​ប្រកាស​យក​ Raphinha ជា​គោលការណ៍​រួច​ទៅ​ហើយ​ផង​ដែរ​ដោយ​កំពុង​ធ្វើ​តេស្ត​សុខភាព​ និង​ធ្វើ​ការ​ចុះ​កុងត្រា​ជា​ផ្លូវការ​តែ​ម្ដង​។ កីឡាករ​នេះ​ចាកចេញ​ Leeds មក​ Barca ដោយ​ចុះ​កុងត្រា​រយៈពេល​៥ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។

រី​ឯ​ Dembele វិញ​គឺ​ព្រម​បន្ត​កុងត្រា​ថ្មី​នៅ​ Barca ហើយ​ដោយ​ព្រម​ទម្លាក់​ប្រាក់​ពលកម្ម​ ដោយ​យោគយល់​ទៅ​នឹង​ស្ថានភាព​ក្លឹប​។ កីឡាករ​នេះ​នឹង​បន្ត​កុងត្រា​ថ្មី​២ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤៕

ប្រភព៖ Barcelona និង​ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់