- 2022-07-11 02:37:54
- បាល់ទាត់
ទឹកចិត្ត Son ឈរជាមួយអ្នកគាំទ្រចាំក្រុមកីឡាករ Spurs នៅឯប្រលានក្នុងប្រទេសកូរ៉េខាងត្បូង
- 2022-07-11 02:37:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកចិត្ត Son ឈរជាមួយអ្នកគាំទ្រចាំក្រុមកីឡាករ Spurs នៅឯប្រលានក្នុងប្រទេសកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Son Heung-Min បានស្វាគមន៍មិត្តរួមក្រុម Spurs របស់គេក្នុងការមកដល់ប្រទេសកំណើតកូរ៉េខាងត្បូងនៅឯប្រលានយន្តហោះ ដោយឈរចាំជាមួយអ្នកគាំទ្រ៣ ០០០នាក់។
Son ដែលបានឈានចូលវ័ួ៣០ឆ្នាំកាលពីថ្ងៃសុក្រ បានលើផ្លាកដែលមានសរសេរជាភាសាអង់គ្លេស "Welcome to Seoul” នៅឯប្រលានយន្តហោះ Incheon Airport ដើម្បីរងចាំក្រុម Spurs ទាំងមូល។ អំឡុងពេលមកដល់ Son បានធ្វើការស្វាគមន៍ដោយទៅចាប់ដៃប្រធានក្លឹបលោក Daniel Levy អ្នកចាត់ការ Conte និងមិត្តរួមក្រុមទាំងអស់។
Spurs បានដឹកនាំកីឡាករ២៨នាក់រួមមានទាំងកីឡាករចំណូលថ្មី Richarlison, Yves Bissouma, Fraser Forster និង Ivan Perisic ដើម្បីមកលេងកម្ដៅសាច់ដុំមុនបើករដូវកាលនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ពួកគេនឹងលេង២ប្រកួតនៅទីនោះ ដោយប្រកួតដំបូងប៉ះជាមួយ Team K League នៅថ្ងៃពុធ និងប្រកួតទី២ជួប Sevilla នៅបីថ្ងៃបន្ទាប់៕